ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកបម្រើការងារក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖  យុវជនម្នាក់ជាបុគ្គលិកបម្រេីការងារក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្រេចចិត្តធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៩នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅក្នុងផ្ទះតាមបណ្តាយផ្លូវបេតុងក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡាយ​ គឹមឡា ភេទប្រុស ​អាយុ២៤ឆ្នាំ  មានមុខរបរជាបុគ្គលិកបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្នែកCheck in 

តាមប្រភពពីបងប្អូនសាច់ញាតិនៃសពបានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុជនរងគ្រោះបានដើរថតវីដេអូដោយបានរៀបរាប់ជាពាក្យសម្តីមានន័យថា (សូម អភ័យទោសដល់ក្រុមគ្រួសារ មេត្តាកុំកើតទុក្ខអី ) លុះនៅព្រឹកថ្ងៃកើតហេតុទើបបង្កការភ្ញាក់ផ្អើលថាជនរងគ្រោះបានចង.កស្លាប់បាត់ទៅហើយ។ ​ក្រោយពេលកើតហេតុក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យជាក់ស្តែង ហើយសមត្ថកិច្ចបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួនប្រាកដមែន។ ​ក្រោយពីពិនិត្យរួចទើបប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ សុខាសែនជ័យ​


ចែករំលែក៖