ខេត្តបាត់ដំបង៖ នគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី នាវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឃាត់ពលរដ្ឋខ្មែរចំនួន០៥នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នៅចំណុចអូរច្រករបៀង (ស្លាបស្តាំ) ខេត្តបាត់ដំបង។
ក្រោយពីទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំពន្យល់ណែនាំដល់ពួកគាត់ និងអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួន៕ដោយ៖ស សម