ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ភូមិ និងចែកអំណោយស្រ្តីទើបសម្រាលកូននៅឃុំគោកត្រប់

ចែករំលែក៖

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ និងស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ មកពី៩ភូមិ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកអំណោយចែកជូនដល់ស្ត្រីទើបសម្រាលកូនចំនួន៥៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអុីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានទទួលមរណៈភាពនៅក្នុងឃុំគោកត្រប់ចំនួន១៨គ្រួសារ និងឃុំត្រពាំងវែងចំនួន០២គ្រួសារ និងបានចូលបច្ច័យបុណ្យ ក្នុងមួយគ្រួសារថវិកាចំនួន ២០ម៉ឺនរៀល ដោយចំណាយអស់ថវិកាសរុបចំនួន១២,៦៩៥.០០០លាន់រៀល៕

ដោយ៖សិ លា


ចែករំលែក៖