ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៣ ខែឧសភា​ឆ្នាំ២០២០ គឺថ្ងៃនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់, អ្នកឆ្លងទូទាំងប្រទេស ចំនួន ៣០៤០នាក់ អ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៦៨នាក់, អ្នកជាសះស្បើយចំនួន ២៩១៦នាក់, អ្នកបាត់បង់ជីវិតចំនួន ៥៦នាក់ ។ នេះបើតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ។ ដោយឡែកនៅកម្ពុជា អ្នកឆ្លងទាំងអស់ ១២៤នាក់ ,ជាសះស្បើយចំនួន១២២នាក់ ,កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២នាក់ ក្នុងនោះមានស្រី១ ប្រុស១ , គ្មានអ្នកបាត់បង់ជីវិតឡើយ។

Updated Covid-19 Situation in Cambodia & Thailand as of 23 May 2020 ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖