ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតបានជាប់នៅក្នុងបញ្ជី “30 Most Valuable to Watch 2020”

ចែករំលែក៖

 

ភ្នំពេញ៖ ថ្ងៃទី២២ ឧសភា ២០២០ក្រុមហ៊ុនសែលកាតមានកិត្តិយសជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានជាប់នៅក្នុងបញ្ជីរបស់ទស្សនាវត្តី CIO Bulletin ជា30 Most Valuable Companies to Watch 2020។ តាមសេចក្តីប្រកាសចុះផ្សាយអនឡាញ នៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណងលើកកម្ពស់ដល់ ការកសាងអនាគតភ្លឺស្វាង និងភាពជោគជ័យសម្រាប់ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃចំណេះដឹង និងជំនាញគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាគឺជាការឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍ទៅមុខ របស់ក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។

លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ឱ្យដឹងថា៖ ការទទួលស្គាល់នេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាក្រុមហ៊ុនសែលកាត តែងផ្តោតលើការកសាងកេរ្តិ៍ឈ្មោះក្នុងនាមជាក្រុមហ៊ុននាំមុខគេផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជានិងជាក្រុមហ៊ុនទាន់សម័យផ្នែកឌីជីថលល្អបំផុតប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មីៗ

 

នៅក្នុងខ្លឹមសារអត្ថបទអំពីក្រុមហ៊ុនសែលកាត លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយនូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូននូវផលិតផលសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះគ្នា នៅក្នុងប្រទេសកម្ពុជា

ផលិតផលលេចធ្លោរបស់ក្រុមហ៊ុនសែលកាតរួមមាន Osja Exchange និង Big Love ដែលជាគម្រោងផ្តល់ជូនអតិថិជនយ៉ាងគាប់ចិត្តនូវនាទីសម្រាប់ហៅចេញ និងទិន្នន័យអ៊ីនធើណែតសម្រាប់ប្រើប្រាស់ ក្នុងតម្លៃមួយដ៏សមរម្យបំផុត។ នាពេលថ្មីៗនេះ សែលកាត ក៏បានផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មីដែលមានដូចជា Cellcard 4U និងកម្មវិធីលេងហ្គេមទូរស័ព្ទតាមអនឡាញ ដូចជា Orange Esports PUBG Mobile ជាដើមផងដែរ។គម្រោងទាំងនេះ បានចូលរួមជួយប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ តាមរយៈការអនុញ្ញាតឱ្យបងប្អូនពលរដ្ឋខ្មែរអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ និងរីករាយកំសាន្តដោយចំណាយក្នុងតម្លៃដ៏សមរម្យបំផុត ជាមួយបណ្តាញទូរស័ព្ទលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។

ដើម្បីឱ្យមានភាពរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លោកWatson ក៏បានដាក់ចេញនូវផែនការពង្រីកវប្បធម៌នៃការបំពេញការងារ ដែលអនុញ្ញាតឱ្យមានការពិភាក្សាដោយសេរី និងប្រកបដោយផ្លែផ្កានៅក្នុងក្រុមហ៊ុន ក៏ដូចជាការពង្រីកនូវផែនការPersonal Development Plans ជូនដល់បុគ្គលិកទាំងអស់ ដើម្បីជួយជម្រុញពួកគេឱ្យមានភាពរីកចម្រើនផ្ទាល់ខ្លួន និងដើម្បីជួយក្រុមហ៊ុនឱ្យសម្រេចបាននូវការប្រើប្រាស់សក្តានុពលបានពេញលេញ។

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនសែលកាតបានទទួលពានរង្វាន់ជាច្រើន ដែលក្នុងនោះរួមមានទាំងពានរង្វាន់អន្តរជាតិ ប្រចាំតំបន់ និងក្នុងស្រុក ពីស្ថាប័នផ្សព្វផ្សាយឈានមុខគេនិងអង្គភាពឧស្សាហកម្មសកលចំនួន ២៥ ដោយត្រូវបានទទួលស្គាល់ថាជាបណ្តាញទូរស័ព្ទចល័តនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសែលកាត ក៏បានផ្តោតជាសំខាន់ផងដែរ ទៅលើការជម្រុញឌីជីថលនីយកម្មនៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំផ្តល់ជូននូវបច្ចេកវិទ្យា 5G ឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ ២០២០ ដល់អតិថិជនគោលដៅសំខាន់ៗ ស្ថាប័នរដ្ឋាភិបាល និងវិស័យសហគ្រាស។

អ្នកអាចចូលអានបទសម្ភាសន៍ទាំងស្រុងរបស់ទស្សនាវត្តី CIO Bulletinជាមួយនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Ian Watson បាននៅទីនេះបាន CIO Bulletin interview with Cellcard CEO Ian Watson here.


ចែករំលែក៖