ព័ត៌មានទាន់ហេតុការណ៍៖

នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង បើកកិច្ចប្រជុំការងារបក្ស

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាស្រុកពារាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អមដំណើរដោយ លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៩ រួមទាំងក្រុមការងារអចិន្ដ្រៃយ៍បក្សស្រុក ដែលមានសមាជិកចូលរួមជាច្រើនរូបទៀត។

បន្ទាប់ពីលោក ឈុន សារ៉ាត់ ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាស្រុកពារាំងអាននូវរបាយការណ៍ប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២០
ឯកឧត្ដម អង មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរាប បានឡើងធ្វើបទបង្ហាញ ស្តីពីការគ្រប់គ្រងឯកសារ លើការធ្វើបច្ចុប្បន្នភាពកម្លាំងនយោបាយនៅតាមភូមិឃុំទូទាំងស្រុកពារាំង។

ក្នុងឱកាសនោះដែរ លោក វង្ស ពិសេន ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ និងលើកសរសើរដល់ក្រុមការងារទាំងអស់ ដែលមានសាមគ្គីផ្ទៃក្នុងបានល្អ ចូលរួមគ្នាជាធ្លុងតែមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ជាមួយនោះ លោកក៏ថ្លែងសរសើរពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលនេះជាចំណែកមួយក្នុងការចូលរួមទប់ស្កាត់ ជំងឺកូវីដ-១៩បានយ៉ាងរលូន។

លោក ក៏បានក្រើនរម្លឹកដល់ក្រុមការងារទាំងអស់ ត្រូវបន្តចុះទៅអប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងមូលដ្ឋានរបស់ខ្លួនជុំវិញជំងឺកូវីដ-១៩ ត្រូវចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខភិបាល សូមកុំឱ្យមានជំងឺរើសអើង ភ័យខ្លាច និងចូលរួមអនាម័យ ការរស់នៅស្អាត ហូបមានអនាម័យ និងត្រូវគ្រប់គ្រង វាយតម្លៃកម្លាំងនយោបាយឱ្យមាននិរន្តរភាពជានិច្ចជាកាល ជាងនេះទៅទៀត ត្រូវខិតខំទប់ស្កាត់នូវភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ដែលនាំអោយបងប្អូនប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត។

បន្ទាប់ពីមានមតិក្រើនរម្លឹកដល់ក្រុមការងាររួចហើយ ឯកឧត្ដម បានដាក់ចេញនៅទិសដៅមួយចំនួនដូចខាងក្រោម៖
១-បញ្ហជំងឺកូវីដ-១៩ ជារឿងត្រូវយកចិត្តទុកដាក់ និងអនុវត្ត តាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
២-ត្រូវអនុវត្តតាមគោលការណ៍ណែនាំ សំខាន់ៗទាំង៣៖
-ត្រូវយកចិត្ដទុកដាក់លើការងារបណ្ដុះបណ្ដាល ដល់មន្ដ្រី របស់គណៈកម្មាធិការបក្សស្រុក គណ:កម្មាធិការបក្សឃុំ គណៈសាខាបក្សភូមិ ប្រធានក្រុមបក្សទូទាំងស្រុកឱ្យបានយល់ដឹងពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់ខ្លួនរៀងៗខ្លួន និងមានទំនាក់ទំនងការងារល្អរវាងគ្នានិងគ្នា។
-ត្រូវយកចិត្ដទុកដាក់លើការអនុវត្ដកិច្ចការជាសំខាន់៥ ដែលជាមូលដ្ឋាននាំឱ្យទទួលបាននូវជ័យជម្នះក្នុងការបោះឆ្នោតគ្រប់ថ្នាក់ នាថ្ងៃអនាគត។
-ក្រុមការងារគណបក្សចុះមូលដ្ឋានទទួលបន្ទុកតាមភូមិត្រូវយកចិត្ដទុកដាក់តាមដានការអនុវត្ដសេចក្ដីណែនាំខាងលើ និងត្រូវយកចិត្ដទុកដាក់លើការធ្វើបច្ចុប្បន្នភាពកម្លាំងនយោបាយនៅតាមគណ:សាខាបក្សភូមិរៀងៗខ្លួនអោយបានទៀងទាត់ជាប្រចាំរៀងរាល់ខែ។
៣-យកចិត្តទុកដាក់បញ្ហាសន្តិសុខ នៅក្នុងមូលដ្ឋាន (ភូមិឃុំមានសុវត្ថិភាព)។
៤-ត្រូវចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយ ដែលបង្ករឡើងដោយធម្មជាតិ ឬក៏មនុស្ស។
៥-បុណ្យខួបកំណើតបក្ស គណបក្សស្រុក និងតាមបណ្ដាឃុំត្រូវរៀបចំធ្វើប៉ាណូ ប៉ាដា និងពាក្យស្លោក នៅមុខទីស្នាក់ការគណបក្ស។
៦-ត្រៀមលក្ខណៈ បូកសរុបរបាយការណ៍ ត្រីមាស២៕

 

ដោយ៖សិលា


ចែករំលែក៖