សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ជនមិនស្គាល់អត្តសញ្ញាណបានចាប់មនុស្ស៦នាក់ធ្វើជាចំណាប់ខ្មាំង នៅក្នុងសាខាធនាគារ Alfa Bank កណ្តាលទីក្រុងមូស្គូ។ ជាមួយគ្នានោះជនដៃដល់ក៏បានព្រមានបំផ្ទុះកម្ទេចសាខាធនាគារនេះផងដែរ។
ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា ជនដៃដល់ដែលចាប់មនុស្សធ្វើជាចំណាប់ខ្មាំងគឺជាបុគ្គលិកដឹកជញ្ជូនអាហារ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ជនចាប់ជំរិតបានស្នើឲ្យធនាគារផ្តល់ប្រាក់មួយចំនួន។
សារព័ត៌មាន RIA Novosti នៅថ្ងៃទី២៣ខែឧសភា បានផ្សាយថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានចរចាជាមួយជនចាប់ជំរិត។
ហេតុការណ៍ខាងលើបានកើតឡើងនៅសាខាធនាគារ Alfa Bank ក្នុងតំបន់លេខ៤១ ភាគខាងកើតទីក្រុងមូស្គូ។ នៅពេលនេះមិនទាន់ដឹងថា ស្ថានភាពបែបណានៅឡើយទេដោយកម្លាំងប៉ូលិសបានឡោមព័ទ្ធធនាគារ និងកំពុងតែចរចានៅឡើយ៕
ដោយ៖ធី រីណា