ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការ WHOថា នៅ​ខ្វះ​ថវិកា​ចំនួន​៩០០​លាន​ដុល្លារ​ ទើបអាចប្រយុទ្ធប្រឆាំងនឹងជំងឺ​កូ​វីដ​១៩​បាន

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២២ ខែឧសភាម្សិលមិញនេះ លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោកWHO បានថ្លែងប្រាប់ក្រុមប្រឹក្សាភិបាលនៃអង្គការអន្តរជាតិនេះថា WHO នៅខ្វះថវិកាចំនួន៩០០លានដុល្លារទៀដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បាន

លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO បានថ្លែងយ៉ាងដូច្នេះនៅពេលលោកសរុបការងារប្រយុទ្ធនឹងកូវីដ១៩នៅក្នុងកិច្ចប្រជុំតាមអនឡាញដំបូងឲ្យក្រុមប្រឹក្សាភិបាលរបស់ WHO ដែលទើបបានជ្រើសរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាធ្វើជាប្រធាន

អគ្គលេខាធិការ WHO បញ្ជាក់ថាមកទល់នឹងពេលនេះ អង្គការសុខភាពពិភពលោកបានផលិតបណ្តុំឯកសារណែនាំនិងឯកសារបច្ចេកទេសនានាអំពីជំងឺកូវីដ១៩សរុបជិត១០០ឯកសារ លោកថា WHO ក៏បានធ្វើសន្និសីទសារព័ត៌មានជាង៥០ដង និងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជាFacebook Google និង Instagram ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំទាក់ទងនឹងការរាតត្បាតនៃវីរុសកូរ៉ូណា

លោTedros បញ្ជាក់ទៀតថាចាប់តាំងពីខែកុម្ភៈមក WHO បានធ្វើការជាមួយអ្នកស្រាវជ្រាវ៤០០នាក់ជុំវិញពិភពលោកដើម្បីពិនិត្យមើលការព្យាបាលសាកល្បងចំនួន៧០០កម្មវិធី

ដោយ៖ស តារា


ចែករំលែក៖