ព័ត៌មានទាន់ហេតុការណ៍៖

ឥទ្ធិពលខ្យល់កន្ត្រាក់និងភ្លៀងធ្វើឱ្យរលំផ្ទះពលរដ្ឋ១ខ្នងបាក់រាបដល់ដីនៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងបានរលំបាក់រាបដល់ដីបន្ទាប់ពីទទួលរងនូវឥទ្ធិពលខ្យល់កន្ត្រាក់លាយឡំជាមួយនឹងភ្លៀង១មេ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និង ៣០នាទី ស្ថិតនៅក្នុងភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

      អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយឥទ្ធិពលគ្រោះធម្មជាតិនេះ ជារបស់ឈ្មោះ អិន យ៉ាន ដោយមានសមាជិកគ្រួសារចំនួន ០៣នាក់ ស្រី១នាក់។ ផ្ទះនេះមានទំហំ ៦ម៉ែត្រx៩ម៉ែត្រសង់អំពីឈើប្រក់ហ្វុីប្រូសុីម៉ងត៍។

     ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មេឃមានសភាពខ្មៅហើយមានខ្យល់យ៉ាងខ្លាំង បោកបក់កួចចំផ្ទះពលរដ្ឋបណ្តាលឱ្យបាក់រលំរាបដល់ដីមួយរំពេចតែម្តង ប៉ុន្តែជាសំណាងហើយដែលមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់មនុស្ស ៕ចន្ថា


ចែករំលែក៖