ខេត្តកំពង់ចាម ៖ នគរបាលខេត្តកំពង់ចាម បានបេីកការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់រហូត៩នាក់ ចាប់យកវត្ថុតាងរួមមានសារធាតុញៀនចំនួន៣២កញ្ចប់ ទូរសព្ទដៃចំនួន១១គ្រឿង ម៉ូតូចំនួន០៥គ្រឿង។
ការបង្ក្រាបធ្វេីឡេីងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦៖០០នាទីល្ងាច នៅចំណុចភូមិវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
កិច្ចសហការបង្ក្រាបចូលរួមដោយជំនាញខេត្ត ស្រុកជើងព្រៃ និងព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក ជីវ សេង រស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន ។
លោកវរសេនីយ៍ឯក ជីវ សេង រស់ អោយដឹងថា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់ បញ្ជាអោយចុះធ្វេីការងារនេះ ខណៈកម្លាំងសមត្ថកិច្ចឃាត់បានជនសង្ស័យចំនួន៩នាក់ ដោយប្រើប្រាស់វិធានការញុះញង់ ។
ជនសង្ស័យទាំង៩នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនមាន ៖
១-ឈ្មោះស្រី ណា ភេទស្រី សញ្ជាតិខ្មែរ អាយុ២៧ឆ្នាំ នៅភូមិវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះសុីម អុល ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៣ឆ្នាំ នៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៣-ឈ្មោះណយ ណេត ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-ឈ្មោះព្រីង ដារ៉ា ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៨ឆ្នាំ នៅកកោះ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
៥-ឈ្មោះ លី និច ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិវត្តចាស់ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៦-ឈ្មោះថេន ភត្រា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២០ឆ្នាំ នៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៧-ឈ្មោះទុយ ចាន់សុវណ្ណរដ្ឋា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៩ឆ្នាំ នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៨-ឈ្មោះទុយ ចាន់សុវណ្ណខេមរា ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៦ឆ្នាំ នៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៩-ឈ្មោះទុយ ម៉េងហ័ង ភេទប្រុស សញ្ជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិ តាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានរកឃេីញវត្ថុតាងរួមមានសារធាតុញៀនចំនួន៣២កញ្ចប់ ទូរសព្ទដៃចំនួន១១គ្រឿង ម៉ូតូចំនួន០៥គ្រឿង ៕ ដោយ ៖ វណ្ណ: