ព័ត៌មានទាន់ហេតុការណ៍៖

តារាបង្ហាញម៉ូដដ៏ស្រស់ស្អាតរបស់ប៉ាគីស្ថានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ

ចែករំលែក៖

ពិតហើយពេលនេះមិនមែនជាការសង្ស័យទៀតឡើយ គឺតារាបង្ហញម៉ូដដ៏ស្រស់ស្អាតរបស់ប៉ាគីស្ថានគឺនាង Zara Abid បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថានប្រាកដមែន។
សារព័ត៌មានGulf Today បានដកស្រង់សម្តីមន្ត្រីមន្ទីរសុខាភិបាលខេត្ត Sindh នៅថ្ងៃទី២៤ ខែឧសភា ដែលបានប្រកាសពីបញ្ជីឈ្មោះអ្នកដំណើរ ៩៩ នាក់លើយន្តហោះ PIA A20 ជួបគ្រោះថ្នាក់នៅ មាន២នាក់នៅរស់ មានឈ្មោះ Zubair និងZafar Masood។ ដូច្នេះតារាបង្ហាញម៉ូដ Zara Abid បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។
កន្លងមកមានព័ត៌មានសង្ស័យថា នាង Zara Abidបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ។ អតីតតារាបង្ហញម៉ូដនាង Frieha Altaf បានបង្ហោះសារបង្ហាញពីការសោកស្តាយដល់តារាបង្ហាញម៉ូដ Zara Abid។ នៅពេលនេះអ្នកច្នៃម៉ូដ Zain Khan ក៏បានចូលរួមរំលែកទុក្ខដល់គ្រួសារតារាបង្ហាញម៉ូដខាងលើផងដែរ។
ប៉ុន្តែ បងប្រុសរបស់នាង Zara Abid រង់ចាំព័ត៌មានផ្លូវការពីមន្ត្រីទទួលខុសត្រូវ ដោយមិនទាន់អាចទទួលយកថាប្អូនស្រីស្លាប់ដោយគ្រោះថ្នាក់ដ៏រន្ធត់នោះឡើយ ។ បងប្រុសរបស់នាងបានរង់ចាំនៅមន្ទីរពេទ្យ បន្ទប់សង្គ្រោះបន្ទាន់ ដោយមានមនុស្សជាច្រើនបានបញ្ជូនមកទីនេះ។
នាងZara Abid អាយុ២៨ឆ្នាំ ជាតារាបង្ហាញម៉ូដដ៏ល្បីល្បាញបំផុតក្នុងប្រទេសប៉ាគីស្ថាន។ នាងទើបតែទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ២០២០ ក្នុងកម្មវិធី Hum Style Awards 2020។ នាងក៏បានដើរតួឯកក្នុងរឿង “Chaudhry – The Martyr” ដែលគ្រោងដាក់បញ្ចាំងក្នុងពេលឆាប់ៗនេះដែរ។ នាងបានទៅកាន់ទីក្រុង Lahore ចូលរួមពិធីបុណ្យសពរបស់អ៊ំហើយក៏បានវិលត្រឡប់មកកាន់ទីក្រុងការ៉ាជីវិញក៏ជួបគ្រោះថ្នាក់តែម្តង៕ដោយ៖ធី រីណា


ចែករំលែក៖