ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមានជីវភាពខ្វះខាត នៅតំបន់ដាច់ស្រយាលទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញពលរដ្ឋ១៦៥គ្រួសារនិងក្មួយៗសិស្សសាលាប្រុសស្រី១០០នាក់នៅតំបន់ដាច់ស្រយាលកំពុងមានជីវភាពខ្វះខាតនៅគ្រឿងឧបភោគបរិភោគរួមទាំងសម្លៀកបំពាក់ ក្នុងគ្រាមានអាសន្ននៃជំងឺ(covid19)នោះ ចៅអធិការវត្តកោះមេត្តាពោធិវង្ស មកពីរាជធានីភ្នំពេញនិងចៅអធិការវត្តអូរខៃដន ក្រុងប៉ោយប៉ែតរួមទាំងសប្បុរសជនបានយកឧបភោគបរិភោគចែកជូនបងប្អូនទាំងនោះ កាលពីម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នៅក្នុងចំណុចបឹងជង្រុកឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រធានមន្ទីរធម្មកាក្រុងប៉ោយប៉ែតនិងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើនផងដែរ។

ក្នុងឱកាសនោះចៅអធិការវត្តកោះមេត្តាពោធិវង្ស ព្រះនាម តែម ធារី មានថេរដិកាថា គ្រឿងបរិក្ខារនិងគ្រឿងឧបភោគបរិភាគទាំងអស់នេះបានមកពីញាតិ ញោមចំណុះជើងវត្ត សប្បុរសជនមកពីទីក្រុងភ្នំពេញ រួមទាំងបានមកពីសប្បុរសជនមកពីក្រុងប៉ោយប៉ែតតាមរយៈព្រះគ្រូចៅអធិការវត្តអូខៃដន ទើបកើតជាកម្លាំងសាមគ្គី យកមកចែករំលែកដល់ពលរដ្ឋកំពុងតែខ្វះខាតនៅក្នុងសម័យនៃជំងឺ(covid19)រួមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលទីណារាស្ត្រជួបការលំបាក់ទីនោះមានអាជ្ញាធរមូលដ្ឋានចុះទៅសួរសុខទុក្ខដល់មូលដ្ឋាន។

ព្រះគ្រូរចៅអធិការមានថេរដិកាបន្ថែមថា ញាតិញោមរឿងបង្កើតកូនចៅវាមិនសូវពិបាកនោះទេ តែការពីបាកនោះគឺរកកន្លែងឲ្យកូនរៀនសូត្រហើយអ្នកបង្កើតសាលាឲ្យសិក្សាក៏ពិបាកដែរ ដូចនៅក្មុងប្រទេសរបស់យើងរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាពិសេសនោះគឺក្រសួងអប់រំយុវជននិងកីឡាគាត់យកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើតសាលារៀនច្រើនកន្លែងណាស់ ។

តែភូមិដែលបង្កើតថ្មីគីសាលាមិនទាន់បង្កើតបានដូចនៅចំណុចខាងលើនេះជាដើម ហើយសួមបងប្អូនកុំគិតថាខាងគេ បង្កើតសាលាអស់ហើយចុះម្ដេចខាងបងប្អូនមិនទាន់បង្កើត?មន្ទីរអប់រំយកចិត្តទុកដាក់ខ្ពស់ណាស់នៅតាម  ភូមិ ឃុំ សង្កាត់ស្រុកក្រុងបង្កើតសាលារៀនតាំងពីថ្នាក់ទី១រហូតដល់ថ្នាក់បណ្ឌិតបច្ចុប្បនប្រជាពលរដ្ឋមិនខ្វះកន្លែងសិក្សារៀនសូត្រសូម្បីតែព្រះសង្ឃក៏សំបូរទៅដោយកន្លែងសិក្សារៀនសូត្រដែរ ព្រោះភូមិដែលបង្កើតថ្មីរៀបចំមិនទាន់ព្រោះប្រទេសយើងកំពុងអភិវឌ្ឍន៍។

គួរបញ្ជាក់ថា ពលរដ្ឋដែលខ្វះខាតនៅចំណុចខាងលើក្នុងមួយគ្រួសារទទួលបានធៀប១កញ្ចប់និងសម្លៀកបំពាក់១កំប្លេ។ចំណែកក្មេងៗសិស្សសាលា១០០នាក់ទទួលបានសម្លៀកបំពាក់១កំប្លេម្នាក់ផងដែរ៕ដោយ៖ វណ្ណា


ចែករំលែក៖