ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថឃាត់ជនសង្ស័យ២នាក់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទ៍ សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបឃាត់ខ្លួនជាបន្តបន្ទាប់ ករណីរំលោភសេពសន្ថវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិរាមជោឃ៉ំស្វាយតាយាន ស្រុកកំពង់រោទ៍ ។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះគឹម ឈាង អាយុ២០ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះគឹម ហេងអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិគោគល្វៀង សង្កាត់ព្រៃអង្គញ ក្រុងបាវិត។

ប្រភពបន្តថា សមត្ថកិច្ចស្រុកកំពង់រោទិ៍បានទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីរម្ដាយក្មេងស្រីរងគ្រោះឈ្មោះចាន់ រត្ននី ភេទស្រីអាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិរាមជោឃ៉ំស្វាយតាយានស្រុកកំពង់រោទិ៍ពាក់ពន្ធ័ករណីរំលោភសេពសន្ធវៈទៅលើកូនគាត់ឈ្មោះយ ស.ន អាយុ៦ឆ្នាំ មានទីលំនៅភូមិឃ៉ំកើតហេតុខាងលើ វលាម៉ោង១០និង៣០ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមកំលាំងដឹកនាំដោយលោកសរ  កុសល មេបញ្ជាការមូលដ្ឋានស្រុក បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះគឹម ឈាងរួចដល់វេលាម៉ោង១២និង៣០នាទីថ្ងៃដដែលសមត្ថកិច្ចស្រុកកំពង់រោទិ៍សហការជាមួយកងរាជអាវុធហត្ថក្រុងបាវិតបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះគឹម ហេងមកសាកសួរបន្ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីកសាងសំណ៉ំរឿងតាមច្បាប់ ៕ដោយ៖យឹម សុថាន


ចែករំលែក៖