ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បេីកម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត​អូសជាង១០ម៉ែត្របណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចខ្លួន​ ត្រូវបានប្រជាពលរដ្ឋ​ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីត​ឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់​ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវលេខ១០៦កែងនឹងផ្លូវលេខ១៩​ ស្ថិតក្នុងសង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​បានឃេីញហេតុការណ៍​ឱ្យដឹងថា​ មុន​ពេលកេីតហេតុគេឃេីញបុរសរងគ្រោះជិះម៉ូតូហុងដាគុបសេ៩០​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ​ភ្នំពេញ2W-2177​ ធ្វើដំណើរតាមបណ្ដោយ​ផ្លូវលេខ១៩ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណៈមកដល់ចំណុចកេីតហេតុ​ ក៏មានម៉ូតូធំមួយគ្រឿងម៉ាកហុងដា​ CBR​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1BS-6669​ បេីកបរដោយុវជនម្នាក់ធ្វើដំណើរតាមផ្លូវលេខ១០៦ ក្នុងទិសដៅពីកេីតទៅលិចដោយប្រើល្បឿនយ៉ាងលឿន​ ​បានជ្រុលទៅបុកម៉ូតូគុបពេញទំហឹងអូសជាង១០ម៉ែត្រ បណ្ដាលឲ្យ​អ្នកបេីកម៉ូតូគុបរងរបួសធ្ងន់បែកក្បាលហូរ​ឈាមស្រោចពេញខ្លួន​ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ​ ។ចំណែកអ្នកបេីកម៉ូតូធំមិនមានរងរបួសទេ​ គ្រាន់តែខូចខាតម៉ូតូខ្ទេចមួយកំណាត់មុខ​ រួចក៏ទាញទូរ​ស័ព្ទមកនិយាយ។បន្តិចក្រោយមកក៏ឡើងជិះរថយន្តCRVពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AN-0045​ ចេញទៅបាត់​។ 

បន្ទាប់ពីកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងទំនាក់ទំនងទៅជំនាញ​ចរាចរណ៍ខណ្ឌ​ ចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ខណ្ឌដូនពេញ​ រង់ចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយនៅពេលក្រោយ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖