ភ្នំពេញ៖ ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីនហើយស្ត្រីមកពីសហរដ្ឋអាមេរិកនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។ នេះបើតាមការបញ្ជាក់ពី លោកស្រី ឱ វណ្ណឌីន ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ ២០២០នេះថា៖ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួនពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីនហើយស្ត្រីមកពីសហរដ្ឋអាមេរិកនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា៖រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។
ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា៖ មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ។
សូមបងប្អូនជនរួមជាតិ ប្រុងប្រយ័ត្នខ្ពស់ការពារ ការរាតត្បាតឆ្លងជំងឺកូវីដ១៩ ខណៈយើងភ្លេចកូវី១៩បាន តែកូវីដ១៩ អត់ភ្លេចយើងទេ៕សហការី