ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែឧសភានៅលេីកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះគីឡូម៉ែតលេខ ១៨-១៩ ក្នុងភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី មានរថយន្ដម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B-8945 សណ្តោងសុឺទែនប្រេងពាក់ស្លាកលេខ ភ្នំពេញ 4A-3976 របស់ក្រុមហ៊ុន(SAVIMEX)បេីកបរដោយតៃកុងមិនស្គាល់អត្តសញ្ញាណ( រត់គេច )បេីកពីទិសខាងត្បូងឆ្ពោះទៅទិសខាងជេីង លុះមកដល់ចំណុចកើតហេតុខាងលេីបានជ្រុលទៅបុកក្បាលស្ពានអូរត្រាវ ។
ក្រោយកើតហេតុដ៏គ្រោះថ្នាក់នេះអ្នកបេីកបររថយន្តបានដាក់មេប្រូចបាត់ដោយមិនរង់ចាំការនិយាយគ្នាអីជាមួយសមត្ថកិច្ចនោះទេ ហើយជាសំណាងល្អដែរដែលមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសីថា រថយន្ដបង្កគ្រោះថ្នាក់ខាងលេីប្រហែលមកពីអ្នកបេីកបរងងុយដេក ទេីបបណ្ដាលឱ្យបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដាលឱ្យរេចង្កូតបុកក្បាលស្ពានតែម្តង។
បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ខាងលេីត្រូវ តំណាងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ចស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសីជាបណ្ដោះអាសន្ន ដើម្បីរកដំណោះស្រាយសំណងការខូចខាតតាមនីតិវិធី ៕សហការី