ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿងប្រភេទ B-1B ទៅកាន់សមុទ្រ ចិនខាងត្បូង

ចែករំលែក៖

អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-1B Lancer មកបំពេញបេសកកម្មនៅសមុទ្រចិនខាងត្បូង នាថ្ងៃទី ២៦ខែឧសភា។ តាមទីបញ្ជាការហោះហើរ អាមេរិកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ បែកខាងលើបានហោះហើរពីទីតាំងទាហានអាកាស Dyess ក្នុងរដ្ឋតិចសាស់។
ទីបញ្ជាការកងទ័ពអាមេរិក បានបញ្ជាក់ថា ការហោះហើរនោះ គឺដើម្បីបង្ហាញពីសមត្ថភាព និងការយាមល្បាតតាមច្បាប់អន្តរជាតិ។ រយៈពេលកន្លងមក អាមេរិកតែងតែ បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកាន់សមុទ្រចិនខាងត្បូងដែលជាការគំរាមកំហែងដល់ប្រទេសចិន។
ប៉ុន្តែការបញ្ជូនមកនៅពេលនេះ ចំពេលដែលអាមេរិកកំពុងប្រឈមមុខតានតឹងជាមួយចិនកាន់តែខ្លាំងឡើង ទាំងបញ្ហាកោះតៃវ៉ាន់ ហុងកុង និងកូវីដ-១៩ផងដែរ។ ពេលថ្មីៗនេះអាមេរិកទើបតែលក់អាវុធជាច្រើនទៅឲ្យកោះតៃវ៉ាន់ មិនខ្វល់ពីការព្រមានរបស់ចិន។
ជាមួយគ្នានេះដែរអាមេរិកក៏បានបន្តលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិនជាបន្តទៀត គឺបញ្ហាហុងកុងក្រោយពេលចិនចេញសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខកោះហុងកុង។ ចិនបានព្រមានទៅកាន់អាមេរិកវិញថានឹងចាត់វិធានការ ប្រសិនបើអាមេរិកនៅតែលូកដៃកិច្ចការរបស់ចិននោះ៕ធី រីណា


ចែករំលែក៖