ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីសម្រេចដង្ហែក្បួនព្យុហយាត្រា៧៥ឆ្នាំថ្ងៃជ័យជម្នះលើរបបហ្វាស៊ីសនាថ្ងៃទី២៤ខែមិថុនា

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប្រធានាធិបតីពូទីន បានសម្រេចចិត្ត ដង្ហែក្បួនព្យុហយាត្រា អបអរទិវាជ័យជម្នះលើរបបហ្វាស៊ីសនាថ្ងៃទី២៤ ខែមិថុនា ខាងមុខ ជំនួសថ្ងៃទី៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ថ្ងៃជ័យជម្នះ លើរបបហ្វាស៊ីសតែងតែធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ពិធីខួប៧៥ឆ្នាំត្រូវបានពន្យាររហូតដល់ថ្ងៃទី ២៤ខែមិថុនា។
ក្រោយកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា ប្រធានាធិបតីពូទីនបានប្រកាសថា«ខ្ញុំបានចេញបញ្ជាឲ្យរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះ៧៥ឆ្នាំ ដ៏អធឹកអធមនាថ្ងៃទី២៤ខែមិថុនា ។ ពិធីដង្ហែក្បួននឹងធ្វើឡើងនៅទីលានក្រហម និងទីក្រុងមួយចំនួនក្នុងប្រទេសរុស្ស៊ី»។
មេដឹកនាំរុស្ស៊ីក៏បានបញ្ជាឲ្យកម្លាំងទាហាន រក្សាសុវត្ថិភាពខ្ពស់។ នៅក្នុងពិធីព្យុហយាត្រា និឹងលុបចោលនូវសកម្មភាពមួយចំនួន ដែលអាចប្រឈមហានិភ័យខ្ពស់ពីការឆ្លងកូវីដ-១៩។
តាមគម្រោង មានយន្តហោះចម្បាំង៧៥គ្រឿងចូលរួមក្នុងពិធីនេះ ក្នុងនោះមានយន្តហោះចម្បាំង MiG-31K បំពាក់មីស៊ីលល្បឿនលឿន Kinzhal និងយន្តហោះទម្លាក់គ្រាប់បែក យន្តហោះដឹកជញ្ជូន ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងទៀត៕ធី រីណា


ចែករំលែក៖