ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់នៅអាមេរិកឡើងដល់ ជាង១សែននាក់ហើយ

ចែករំលែក៖

អាមេរិក៖គិតមកដល់ព្រឹកថ្ងៃទី២៧ខែឧសភា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ១០០ .៥៧៩នាក់ហើយ។ ចំណែកអ្នកឆ្លងវិញក៏បានកើនឡើងដល់ទៅជាង១,៧លាននាក់ផងដែរ។

អាមេរិកមានអ្នកស្លាប់ដំបូងគេបង្អស់ដោយកូវីដ-១៩គឺនៅដើមខែមីនាឆ្នាំ២០២០ ហើយបើគិតមកដល់ថ្ងៃទី៣១ ខែមីនា អាមេរិកមានអ្នកស្លាប់តែ៣៨០៧នាក់ប៉ុណ្ណោះ។ ចាប់ពីខែមេសាមកដល់ថ្ងៃទី២៧ ខែឧសភា(ជិត២ខែ)អាមេរិកមានអ្នកស្លាប់ដល់ទៅជិត១សែននាក់ ។

កាលពីថ្ងៃទី៧ ខែមេសា អាមេរិកមានអ្នកស្លាប់កើនឡើងដល់១ម៉ឺននាក់ ហើយ៤ថ្ងៃក្រោយមកអ្នកស្លាប់កើនឡើងដល់២ម៉ឺននាក់។ គិតមកដល់យប់ថ្ងៃទី១៩ ខែមេសាអាមេរិកមានអ្នកស្លាប់ដល់ទៅជាង៤ម៉ឺននាក់។ នៅថ្ងៃទី ២៥ ខែមេសា អ្នកស្លាប់កើនឡើងដល់៥ម៉ឺននាក់ ហើយនៅថ្ងៃទី៥ ខែឧសភាកើនឡើងដល់៧ម៉ឺននាក់ ។នៅពេលនេះថ្ងៃទី២៧ ខែឧសភា អ្នកស្លាប់បានកើនឡើងដល់ជាង១សែននាក់ហើយ ពិតជាកើនឡើងលឿនខ្លាំងណាស់។

ក្រោយពីមានអ្នកស្លាប់កើនឡើងជាង១សែននាក់មក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានទទួលស្គល់ថា វីរុសកូវីដ-១៩ពិតជាគ្រោះថ្នាក់ជាងអ្វីដែលលោកគិតទៅទៀត ។ ប៉ុន្តែលោកនៅតែជឿជាក់ថា បណ្តារមណីយដ្ឋាន ឆ្នេរសមុទ្រ សាលារៀនគួរតែបើកទ្វារដំណើរការឡើងវិញ៕


ចែករំលែក៖