ព័ត៌មានទាន់ហេតុការណ៍៖

មេម៉ាយសប្បាយចិត្ត សុខ សោម៉ាវត្តី ចង់ចូលរោងការឆ្នាំក្រោយ

ចែករំលែក៖

    ភ្នំពេញ៖ អស់រយៈពេលជាច្រើនឆ្នាំហើយដែលអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តីភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយតារាបាល់ទាត់ លី វ៉ាហេទ។ ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្តតារាស្រីរូបនេះបានបង្ហើបពីគម្រោងសុំដូរឈ្មោះលែងចង់ប្រើពាក្យថាសង្សារហើយ ដែលគេដឹងថានាងមានគម្រោងចូលរោងការតែម្តង។

​ថ្ងៃខួបកំណើតសង្សារបណ្តូលចិត្ត សុខ សោម៉ាវត្តី បានបង្ហាញរូបថតកៀកកើយ សារជូនពរ និងភាសាស្នេហ៍ផ្អែមល្ហែមចាក់ទឹកមិនលិច ។ បន្ថែមពីរូបភាពផ្អែមស្អិតធ្វើឲ្យអ្នកគាំទ្រសាទរនេះ នាងបានបង្ហាញតម្រុយខ្លះៗថានាងនឹងមានដំណឹងល្អនៅឆ្នាំក្រោយពោលគឺការផ្លាស់ប្តូរពីឈ្មោះសង្សារទៅជាប្តីប្រពន្ធវិញ។ មិនមានការកំណត់ជាក់លាក់អំពីថ្ងៃចូលរោងការមែន ប៉ុន្តែស្នេហារវាងពួកគេកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ។ តារាស្រីរូបនេះនឹងលុបឈ្មោះជាតារាស្រីមេម៉ាយចាយសម្រស់ រួមរស់ជាមួយគូស្នេហ៍វ័យក្មេងដែលនាងតែងលើកឡើងថា បានផ្តល់ក្តីសុខខ្លាំងក្នុងជីវិតនាង។

​គួរបញ្ជាក់ដែរថា សុខ សោម៉ាវត្តីបានសម្រេច​រៀបចំ​ពិធី​មង្គលការ​យ៉ាង​គគ្រឹកគគ្រេង​ជាមួយលោក ទូច ដាណារ៉ា ហៅ ពេជ្រកាលពី​ថ្ងៃ​ទី​ ២៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១២ ដោយទទួលបានចំណងដៃកូនស្រីឈ្មោះ ទូចណារ៉ាសោម៉ារី ហៅ ចាស្មីនវ័យ៧ឆ្នាំ។ ដំណឹងបែកបាក់ស្នេហារបស់តារាស្រីរូបនេះនឹងអតីតស្វាមីកើតមានឡើងក្នុងអំឡុងពាក់កណ្តាលឆ្នាំ​២០១៥ ។ នាងចាប់ផ្តើមលេចចេញទំនាក់ទំនងស្នេហាជាមួយតារាបាល់ទាត់ លីវ៉ាហេទ បន្ទាប់ពីពួកគេបានសម្តែងភាពយន្តរឿងរួមគ្នារបស់ផលិតកម្ម រ៉ុក គឺរឿង”ខូចចិត្តអាជីព” កាលពីឆ្នាំ២០១៦មកនោះ៕ ដោយ ៖វឌ្ឍនា


ចែករំលែក៖