ដោយសារតែប៉ូលិសស្បែកស បានសម្លាប់ ពលរដ្ឋស្បែកខ្មៅនៅតំបន់Minneapolis បានបង្កឲ្យមានបាតុកម្មកាន់តែខ្លាំងឡើង ហើយបានអូសទាញមនុស្សល្បីៗជាច្រើននៅអាមេរិកឱ្យចូលរួម ប្រឆាំងនិឹងការប្រកាន់ជាតិសាសន៍លើទឹកដីអាមេរិក។
ថ្មីៗនេះតារាជាច្រើនក្នុងវិស័យសិល្បៈអាមេរិកបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយពីប៉ូលិសស្បែកសម្នាក់នៅMinneapolis បានសង្កត់លើ.កបុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ George Floyd រហូតដល់ដាច់ដង្ហើមស្លាប់។
នៅលើបណ្តាញសង្គម តារាចម្រៀងដ៏ល្បីល្បាញ នាងCardi B បាននិយាយថា «ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ យើងត្រូវការអ្វីទៀត? ខ្ញុំហត់នឿយចំពោះទឹកដីនេះហើយ»។ ចំណែកតារាចម្រៀង និងជាតារាភាពយន្តDemi Lovato ក៏បានលើកឡើងថា«ខ្ញុំពិតជានឿយហត់ខ្លាំងណាស់ ដែលត្រូវសរសេរនូវពាក្យជូនពរទៅកាន់សុគតិភព ។ខ្ញុំចង់ឲ្យជនជាតិស្បែកខ្មៅរស់នៅបានសុខ »។
ចំណែកតារាបាល់បោះLebron James ក៏បានបង្ហោះរូបភាពColin Kaepernick ដែលត្រូវគេសម្លាប់ដែរ។ កីឡាកររូបនេះធ្លាប់មានសកម្មភាពជាច្រើនប្រឆាំងនឹងការប្រកាន់ជាតិសាសន៍នាពេលកន្លងមក។
ក្រៅពីនេះក៏មានតារាល្បីៗជាច្រើនរូបទៀត ដូចជាCiara, Diddy, Snoop Dogg, Justin Bieber, Jamie Foxx… ជាដើមក៏បានថ្កោលទោសដល់សកម្មភាពប្រកាន់ជាតិសាសន៍របស់កម្លាំងសន្តិសុខផងដែរ។
ហេតុការណ៍ខាងលើបានកើតឡើងក្នុងបាតុកម្មនៅទីក្រុង Minneapolis មីនីសូតា អាមេរិក កាលពីថ្ងៃ២៥ខែឧសភា ។នៅពេលនោះបុរសជនជាតិស្បែកខ្មៅGeorge Floyd ត្រូវប៉ូលិសចាប់ ហើយសង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់៕
ដោយ៖ធី រីណា