ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ថៃ៖ មនុស្ស​៣នាក់ស្លាប់​ក្នុងការបាញ់ប្រហារនៅស្ថានីយវិទ្យុ

ចែករំលែក៖

ប៉ូលិសថៃនៅថ្ងៃទី ២៧ខែឧសភា បានប្រកាសថា មានមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារ​នៅស្ថានីយវិទ្យុ​ជាតិ​ស្ថិតក្នុងខេត្ត​ Phitsanulok ភាគខាងជើងប្រទេសនេះ។
ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា​ Wim Sonsud ដែលជាអ្នកឯកទេសរបស់បណ្តាញវិទ្យុថៃ​។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមក្នុងការបាញ់ប្រហារខាងលើនេះ។
ក្នុងចំណោមមនុស្ស​៣នាក់ស្លាប់ មានប្រធានវិទ្យុ លោក​​ Sanit Butramangkul ​និងកូនចៅពីរនាក់ទៀត ដែលជាមិត្តរូមការងារ​។
ក្រោយការបាញ់ប្រហាររួចមកជនដៃដល់​មិនបាន​គេចទៅណានោះឡើយគឺនៅរង់ចាំប៉ូលិសមកចាប់ខ្លួនតែម្តង​។​ នៅពេលនេះប៉ូលិសកំពុងតែបើកការស្រាវជ្រាវ​ ពីមូលហេតុដែលឈានដល់ការបាញ់ប្រហារខាងលើ​៕ដោយ៖ធី រីណា


ចែករំលែក៖