ព័ត៌មានទាន់ហេតុការណ៍៖

ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់-ការឆ្លើយតបរបស់UnionPayទៅនឹងរោគរាតត្បាតជាសកល

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ប្រទេសកម្ពុជាជាមួយនឹងរោគរាតត្បាតជាសកលនាពេលបច្ចុប្បន្ន បង្កដោយមេរោគកូវីដ-១៩ ការរក្សាឲ្យបាននូវអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍គម្លាតសង្គមក្នុងទីប្រជុំជន គឺជាវិធានការចាំបាច់ដើម្បីសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី យើងនៅតែត្រូវការធ្វើដំណើរទៅណាមកណាដើម្បីតម្រូវការជីវភាពប្រចាំថ្ងៃ។ ដើម្បីការពារសុខភាពយើងឲ្យបានប្រសើរជាងមុន ជម្រើសឆ្លាតវៃ និងមានសុវត្ថិភាព គឺការប្រើប្រាស់វិធីទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់ នៅពេលត្រូវចំណាយថ្លៃទិញទំនិញនៅឯផ្សារទំនើប ចំណាយថ្លៃអគ្គិសនី ទឹក ទូរស័ព្ទ ថ្លៃឈ្នួលផ្ទះ ដើម្បីកាត់បន្ថយនូវភាពប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ។

UnionPayអន្តរជាតិមានទិសដៅបន្តការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុរបស់អតិថិជន ប្រកបដោយគុណភាពលំដាប់ពិភពលោកដែលផ្តល់សុវត្ថិភាពលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អតិថិជនដោយផ្អែកលើនវានិវត្តន៍ និងការសម្របទៅតាមនិន្នាការធុរកិច្ចបច្ចុប្បន្ន។ UnionPayផ្ដល់ជូននូវវិធីទូទាត់ជាច្រើនជម្រើស ដែលស្របតាមការវិវត្តន៍នៃស្ថានភាព ដូចជាវិបត្តិសុខភាពជាសកល ដែលយើងកំពុងប្រឈមមុខក្នុងពេលនេះ។ទម្រង់នៃការទូទាត់នេះស័ក្កិសមទៅនឹងតម្រូវការរបស់អតិថិជនយើង។ ជាការពិតណាស់អតិថិជនUnionPayអាចមានជម្រើសច្រើនក្នុងការទូទាត់ដោយពុំចាំបាច់ប្រើសាច់ប្រាក់នៅកម្ពុជា ដើម្បីគាំទ្រដល់តម្រូវការទូទាត់ប្រចាំថ្ងៃ។ ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់ទាំងនេះ រាប់បញ្ចូលទាំងបែបផែនទូទាត់មួយចំនួនដែលកាត់បន្ថយតម្រូវការផ្ទេរដោយរូបវន្ត ដូចជាការកាន់រូបិយវត្ថុ និងការជួបគ្នាដោយផ្ទាល់ជាដើម។ ការទូទាត់ប្រាក់តាមរយៈUnionPayលើប្រព័ន្ធអនឡាញ ផ្ដល់នូវភាពងាយស្រួលតាមរយៈពហុបច្ចេកវិទ្យាសុវត្ថិភាពនិងការត្រួតពិនិត្ហានិភ័យ ដើម្បីធានាសុវត្ថិភាពចំពោះការទូទាត់លើប្រព័ន្ធអនឡាញ ដែលមានដូចជាការទិញទំនិញសំខាន់ៗពីពាណិជ្ជកម្មអេឡិត្រូនិចក្នុងស្រុក ឬពីប្រទេសក្រៅ ដោយពុំចាំបាច់ចេញពីផ្ទះ។ បច្ចុប្បន្ននេះ UnionPayមានការទទួលស្គាល់ពីពាណិជ្ជករលើប្រព័ន្ធអនឡាញទូទាំងពិភពលោកជាង ២០លានកន្លែង ពាណិជ្ជករទាំងនេះមានមូលដ្ឋាន ២០០ប្រទេស និងតំបន់ រាប់បញ្ចូលទាំងប្រទេសកម្ពុជា ថៃ ជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហុងកុង អ៊ឺរ៉ុប និងប្រទេសជាច្រើនទៀត ប្រជុំដោយប្រភេទទីផ្សារខុសៗគ្នាជាច្រើន ដូចជាទីផ្សារលក់រាយ ការថែទាំសុខភាព អាហារអនឡាញ ការដឹកជញ្ជូនគ្រឿងទេស និងទីផ្សារជាច្រើនទៀត។ ឧទាហរណ៍ អតិថិជនUnionPayអាចកុំម្ម៉ង់ភីហ្សាពី ភីហ្សាខមផេននី  (Pizza Company) ពីក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារដូចជា

ញ៉ាំ២៤ (Nham24) និងមូវ (MOOVE) ដូច្នេះពួកគាត់មិនត្រូវការទៅតម្រង់ជួររង់ចាំខ្ចប់អាហារនោះទេ។ ប្រសិនបើពួកគាត់ចង់រក្សាសុខភាពឲ្យល្អ ពួកគាត់អាចនៅផ្ទះថែរក្សារាងបានដោយធ្វើការកុំម្ម៉ង់ឈុតកីឡា និងសម្ភារកីឡាពី Decathlon តាមhttps://www.decathlon.com.kh/en/.

ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវចេញទៅក្រៅទិញគ្រឿងទេសនោះ កាតUnionPayមានការទទួលស្គាល់ពីបណ្ដាសាខាផ្សារទំនើបទូទាំងប្រទេស ដូចជា AEON MaxValu ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន ផ្សារថៃហួត និងផ្សារជាច្រើនទៀត។ នៅ AEON MaxValuអ្នកថែមទាំងរីករាយនឹងការបញ្ចុះតម្លៃ ៥% ដោយគ្រាន់តែប្រើUnionPay

នៅពេលទូទាត់ដោយផ្ទាល់តាមកន្លែងលក់ទំនិញនានា អាចប្រើប័ណ្ណឥណពន្ធ ឬឥណទានUnionPayជំនួសឲ្យរូបីយប័ណ្ណដែលអាចផ្ទុកនូវមេរោគ និងបាក់តេរីជាច្រើន។ យើងមានដៃគូក្នុងស្រុកដូចជា ធនាគារអេប៊ីអេ (ABA) ធនាគារ អេស៊ីលីដា (Acleda) និងធនាគារភ្នំពេញពាណិជ្ជ (PPC Bank) ក្នុងនោះ UnionPayក៏មានរៀបចំម៉ាស៊ីនឆូតកាតតាមហាងទំនិញនានា ដូចជា Smart Shops និងផ្សារទំនើបឡាក់គី – ដោយគ្រាន់តែដាក់កាតUnionPayលើម៉ាស៊ីនឆូតកាត ម៉ាស៊ីននឹងអនុញ្ញាតិឲ្យធ្វើការទិញ បែបនេះមិនត្រឹមតែមិនបាច់ហុចកាតឲ្យទៅបេឡាករទេ វាថែមទាំងអាចធ្វើឲ្យអតិថិជនយើងកាត់បន្ថយបាននូវការប៉ះពាល់គ្នាបានមួយចំណែកទៀត។

គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដែលក្រដាសប្រាក់មិនមានអនាម័យ ដែលជាធម្មតាក្រដាសប្រាក់ត្រូវបានប្រើប្រាស់សម្រាប់ធ្វើការដោះដូរជាញឹកញាប់នៅលើពិភពលោក។ ហេតុនេះ វាប្រមូលផ្ដុំនូវបាក់តេរី និងមេរោគជាច្រើនខ្លាំងណាស់

ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យញូវយ៉ក បានធ្វើការសិក្សាស៊ីជម្រៅទៅលើឌីអិនអេ(DNA)* លើក្រដាសប្រាក់មួយដុល្លារអាមេរិក ហើយបានរកឃើញបាក់តេរី ៣០០០ ប្រភេទខុសគ្នាដែលបង្កឲ្យកើតមុនមេរោគចម្លងធ្វើឲ្យស្បែកឡើងពងបែក ដែលបង្កមកពីមេរោគរលាក (ដែលហៅថាការរលាកស្រោមខួរ) ធ្វើឲ្យរលាកសួត រោគដំបៅក្រពះ ពុលអាហារ និងមេរោគស៊ាំនឹងអង់ទីប៊ីយ៉ូទិក។ បាក់តេរីទាំងនេះ អាចចូលក្នុងខ្លួនបាន ពេលយើងញីភ្នែក ឬញ៉ាំអាហារដោយប្រើដៃផ្ទាល់ ក្រោយពីកាន់លុយដោយមិនបានលាង ឬធ្វើការសម្អាតមេរោគមិនបានត្រឹមត្រូវ។ដោយឡែក លុយដុល្លារងាយនឹងមានបាក់តេរីណាស់ ដោយសារវាបោះពុម្ភដោយក្រដាស ដែលមេរោគអាចជាប់បានយូរជាង ក្រដាសប្រាក់ជ័រផ្លាស្ទិកដែលប្រើនៅប្រទេសអូស្ត្រាលី ថៃ សិង្ហបុរី និងម៉ាឡេស៊ី។ មានការសិក្សាមួយទៀតដែរ នៅប្រទេសសង្ហបូរី ក៏បានគាំទ្រដល់ការរកឃើញខាងលើផងដែរ។

ផ្អែកលើទស្សនៈសេដ្ឋកិច្ច ក្រដាសប្រាក់ដែលផលិតពីកប្បាសប្រើធ្វើជាលុយ ប្រើមិនសូវបានយូរ ហើយមានអាយុជាមធ្យមត្រឹមតែ ២១ខែ ប៉ុណ្ណោះ។ បច្ចុប្បន្នប្រាក់រៀលកម្ពុជាក៏កំពុងតែប្រើក្រដាសកប្បាសនេះសម្រាប់បោះពុម្ពផងដែរ

រដ្ឋាភិបាល និងសមាគមន៍នៅប្រទេសជិតខាងជាច្រើនផ្តល់មតិឲ្យប្រើប្រាស់ការទូទាត់ពុំចាំបាច់ប្រើសាច់ប្រាក់។ នៅប្រទេសថៃ សមាគមន៍ធនាគារថៃ អំពាវនាវឲ្យសាធារណៈជនប្រើប្រាស់បណ្ដាញទូទាត់អេឡិចត្រូនិច ដើម្បីបន្ថយហានិភ័យនៃការចម្លងមេរោគ។ ធនាគារកណ្ដាលរបស់ប្រទេសសិង្ហបូរី ក៏បានអំពាវនាវឲ្យប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថលផងដែរ​ ដើម្បីគាំទ្រវិធានការរក្សាគម្លាតដើម្បីសុវត្ថិភាព។

ដូចគ្នានឹងប្រទេសកម្ពុជាដែរ ធនាគារជាតិនៃកម្ពុជា ក៏មានការអំពាវនាវដល់ក្រសួងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជន ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអាចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩។ តាមរយៈការប្រើប្រាស់ដំណោះស្រាយទូទាត់អេឡិចត្រូនិចរបស់UnionPayសុខភាពរបស់យើងមានការ ការពារយ៉ាងប្រសើរពីការរងគ្រោះដោយជំងឺ និងមេរោគផ្សេងៗ។

អំពីUnionPayអន្តរជាតិ

UnionPayអន្តរជាតិ ជាបុត្រសម្ព័ន្ធនៃ China UnionPay ផ្ដោតទៅលើការរីកចម្រើន និងគាំទ្រដល់អាជីវកម្មសកលរបស់UnionPay។​ យើងមានដៃគូសហការជាមួយស្ថាប័នជាង ២០០០កន្លែង នៅទូទាំងពិភពលោក។កាត​របស់UnionPayអន្តរជាតិត្រូវបានទទួលស្គាល់ដោយ ១៧៨ប្រទេស និងតំបន់ ជាមួយនឹងការអនុម័តចេញពី ប្រទេស និងតំបន់ចំនួន ​៦១ UnionPayអន្តរជាតិ ផ្ដល់ជូននូវគុណភាពខ្ពស់ គុណប្រយោជន៍ និងរក្សានូវសេវាកម្មទូទាត់ក្រៅប្រទេសដ៏មានសុវត្តិភាព សម្រាប់អ្នកប្រើប្រាស់កាតដ៏ច្រើនជាងគេលើពិភពលោក និងធានានូវការផ្ដល់ភាពងាយស្រួលដល់សេវាកម្មក្នុងស្រុក ដើម្បីឲ្យចំនួនអ្នកប្រើប្រាស់ និងពាណិជ្ជករកាន់តែមានការកើនឡើង។

សម្រាន់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖

ក្រុមហ៊ុន៖ ធូ វេ ភីអ ឯ.ក

អាសយដ្ឋាន៖ #5 បន្ទប់ 2A1 ជាន់ទី2 ផ្លូវ282 សង្កាត់បឹងកេងកង1 ខ័ណ្ឌចំការមន

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា។

លេខទូរស័ព្ទ៖ 023 22 18 78

អ៊ីមែល៖ hello@twowaypr.com

វែបសាយ៖ www.twowaypr.com


ចែករំលែក៖