ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ដែលប្រភពព័ត៌មានអោយដឹងថាធ្លាក់ចូលក្នុងវិបត្តិស្នេហ៍ ជំពាក់វាក់វិនដោះស្រាយមិនចេញ រហូត គិតខ្លីសម្រេចចិត្តធ្វើអត្តឃាតដោយចងកប្រេីក្រមាប្រវែង១.២ម៉ែត្រមកចងកភ្ជាប់ទៅនឹងរបាដំបូលក្នុងបន្ទប់ទឹកកំពស់២ម៉ែត្របណ្ដាលឲ្យដាច់ខ្យល់ស្លាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៥ និង ៣០នាទីព្រឹកស្ថិតនៅភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពជនរងគ្រោះឈ្មោះ បឿន ជាតិ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋានគ្រូពេទ្យមណ្ឌលសុខភាពបានឲ្យដឹងថា តាមការពិនិត្យឃើញថានៅក្បែរសពជនរងគ្រោះមានលិខិត០១ច្បាប់សរសេរថា(លាប៉ាលាម៉ែ)និងរូបថតមនុស្សស្រី០១សន្លឹក ។
ក្រោយពេលពិនិត្យយ៉ាងយកចិត្តទុកដាក់និងធ្វេីកំណត់ហេតុចប់ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ វណ្ណៈ