ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ជិះម៉ូតូខុសផ្លូវដួលចូលស្នាមភ្លោះឈ្លក់ទឹកស្លាប់គួរឱ្យសង្វេគ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង បានរាយការណ៍ជូនទៅស្នងការដ្ឋាននគរបាលខេត្តជ្រាបថា នៅវេលាម៉ោង២ និង០៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យមន្ត្រីយោធាម្នាក់ស្លាប់បាត់បង់ជីវិត ។

របាយការណ៍នគរបាលស្រុកបានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៨-១៦៩ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ជនរងគ្រោះ(ស្លាប់)ជាមន្រ្តីយោធាឈ្មោះ នី សុខុម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។មុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរម្នាក់ឯងតាមម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌កាប់ស្តាំង គ្មានស្លាកលេខក្នុងទិសដៅពីលិចឆ្ពោះទៅកើត លុះមកដល់កន្លែងកើតហេតុបានរេចង្កូតម៉ូតូធ្លាក់ចូលស្នាមភ្លោះហើយបានហូរទៅតាមទឹកចម្ងាយប្រមាណ ៣០ម៉ែត្រ បណ្ដាលឲ្យគាត់ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម៕ ដោយ៖ បុឹម ពិន


ចែករំលែក៖