អង់គ្លេស៖ ក្រុមបាល់ទាត់នារី Arsenal ត្រូវបានសហព័ន្ធបាល់ទាត់នារីអង់គ្លេសពិន័យជាប្រាក់ចំនួន៥០០០០ផោន (ប្រមាណ៦៣១០០ដុល្លារអាមេរិក) ពីបទរើសអើងក្នុងការបណ្តេញអតីតគ្រូបង្វឹក ដោយហេតុផលពិការភាពកាលពីឆ្នាំ២០១៤ ។
សមាជិកខ្លះនៃបុគ្គលិករបស់ក្រុមបាល់ទាត់នារី Arsenal ក៏នឹងត្រូវបានតម្រូវឱ្យអនុវត្តកម្មវិធីអប់រំនៅក្នុងក្លឹបផងដែរ។
លីគកំពូលបាល់ទាត់នារី Super League បានបដិសេធការចោទប្រកាន់នេះដែលទាក់ទងនឹងការចាកចេញរបស់អតីតគ្រូបង្វឹកវ័យក្មេង Robin Carpenter កាលពីឆ្នាំ២០១៤ ។ នាងក៏ធ្លាប់ជាគ្រូបង្វឹកក្រុម Arsenalអាយុក្រោម១៥ឆ្នាំផងដែរ។
ទោះយ៉ាងណាគណៈកម្មការបទប្បញ្ញត្តិឯករាជ្យរបស់សហព័ន្ធបាល់ទាត់នារីប្រទេសអង់គ្លេសបានសន្និដ្ឋានថា Arsenal បានប្រព្រឹត្តការរើសអើងចំពោះគាត់ដែលជាមនុស្សពិការភាព ។
លោក Robin Carpenter ដែលបានបង្វឹកនៅក្លឹបកាំភ្លើងធំផ្នែកនារីចាប់តាំងពីឆ្នាំ២០០៧ បានចាប់ផ្តើមដំណើរការនៅក្នុងសាលាក្តី បន្ទាប់ពីការចាកចេញរបស់គាត់ដោយចោទប្រកាន់ពីការបណ្តេញចេញដោយអយុត្តិធម៌ ។ ករណីនោះត្រូវបានដោះស្រាយកាលពីឆ្នាំ២០១៥ ដោយក្លឹបយល់ព្រមបង់ប្រាក់ចំនួន១៧២០០ផោន ។
សេចក្តីថ្លែងការណ៍របស់សមាគមកីឡាបាល់ទាត់បានសរសេរថា “ក្រុមបាល់ទាត់នារី Arsenal ត្រូវបានពិន័យជាប្រាក់ចំនួន ៥០០០០ ផោន ហើយបុគ្គលិករបស់ខ្លួនតម្រូវឱ្យអនុវត្តកម្មវិធីអប់រំបន្ទាប់ពីមានការរំលោភបំពានលើច្បាប់ស្តីពីការរើសអើង (FA Rule E4) ។
ទាក់ទិននឹងករណីខាងលើ ក្លឹបបាល់ទាត់នារី Arsenal បានបដិសេធការចោទប្រកាន់ថា ក្នុងការបណ្តេញអតីតគ្រូបង្វឹកនេះបានអនុវត្តតាមហេតុផលនៃពិការភាពជាវិធាននិងបទបញ្ជារបស់ FA ។ ទោះយ៉ាងណាករណីនេះក្លឹបបាល់ទាត់នារី Arsenal ទាមទារឲ្យមានការស៊ើបអង្កេត និងបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីដោះស្រាយ៕ដោយ៖ភារៈ