ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវការ៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ២០២០

ចែករំលែក៖

អង់គ្លេស៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ដោយប្រកួតដំបូងគឺក្រុម Aston Villa ជាមួយក្រុមSheffield United និងក្រុមមេឃខៀវ Manchester City ជាមួយក្រុមកាំភ្លើងធំ Arsenal ការសម្រេចផ្លូវការសម្រាប់ការប្រកួតឡើងវិញនេះគឺមានការយល់ព្រមពីរដ្ឋាភិបាល ក្រោយពីមានកិច្ចប្រជុំតំណាងក្លឹបទាំងអស់ផងដែរ

ការប្រកួតទាំងមូលនឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍ចាប់ពីថ្ងៃទី១៧-១៨-១៩-២០ ខែមិថុនា។

រដូវកាលនេះគឺនៅសល់៩២ប្រកួតទៀតដែលត្រូវប្រកួតបញ្ចប់ហើយការប្រកួតដំបូងដែលនឹងកើតឡើងគឺក្រុមទាំង៤ខាងលើដែលប្រកួតមុនគេ សម្រាប់ការបញ្ចប់រដូវកាលអាចនឹងកំណត់ត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។

រាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងដោយបិទទ្វារ ហើយនឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អន្តរជាតិធំៗដូចជា Sky Sports, BT Sport, BBC Sport Amazon Prime ជាដើម។

តាមការបញ្ជាក់របស់គេហទំព័រ BBC News ថា គេហទំព័ររបស់ខ្លួនគឺ BBC Sport នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតនៃការចាប់ផ្តើមឡើងវិញក្របខ័ណ្ឌ Premier League ផងដែរ ជាមួយគ្នានេះ Sky Sports នឹងបង្ហាញការប្រកួតចំនួន៦៤ប្រកួត និងការផ្សាយផ្ទាល់ចំនួន២៥ដោយឥតគិតថ្លៃ

សេចក្តីណែនាំស្តីពីសុវត្ថិភាពបង្ការជំងឺកូវីដ១៩មិនទាន់ត្រូវបានចេញដោយរដ្ឋាភិបាលនៅឡើយទេ ហើយសេចក្តីសម្រេចចិត្តនេះនឹងនៅតែជាប្រធានបទសំខាន់សម្រាប់លីគកំពូលអង់គ្លេស

ក្លឹបហង្សក្រហម Liverpool ឈរនៅកំពូលតារាង ខណៈក្រុម Bournemouth, Aston Villa និង Norwich City ស្ថិតក្នុងតំបន់កាត់ចោល។ ហង្សក្រហមដណ្តើមបានជើងឯកលីគលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំអាចជួយឱ្យវាទទួលបានជ័យជំនះនៅក្នុងការប្រកួតលើកដំបូងរបស់ពួកគេប្រសិនបើក្រុមលេខManchester City ចាញ់ក្រុម Arsenal នៅថ្ងៃប្រកួតឡើងវិញនេះ។

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters បាននិយាយថា ក្របខ័ណ្ឌ Premier League និងក្លឹបរបស់យើងពិតជាមានមោទនភាពដែលមានអ្នកគាំទ្រ មានចិត្តរំភើបនិងស្មោះត្រង់ វាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបានដោយការទស្សនាក្នុងផ្ទះរៀងៗខ្លួន” ៕ដោយ៖ភារៈ


ចែករំលែក៖