ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល ម៉ាឡេស៊ី តម្រូវឲ្យអនុវត្តនីតិវិធីចំនួន ៤ចំណុច បើកម្ពុជាមានបំណងចូលប្រទេសគេ

ចែករំលែក៖

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋខ្មែរដែលមាន​បំណងធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ តទៅ រដ្ឋាភិបាលម៉ាឡេស៊ី តម្រូវឲ្យអនុវត្តនីតិវិធីចំនួន៤​ចំណុច។

១- សុំការអនុញ្ញាតយល់ព្រមឲ្យចូល​ប្រទេសម៉ាឡេស៊ីជាមុនពីស្ថានទូតម៉ា​ឡេស៊ី នៅតាមប្រទេសនីមួយៗ យ៉ាង​តិចរយៈពេល ០៣ថ្ងៃ មុនការចេញ​ដំណើរ។

២- បង្ហាញលិខិតយល់ព្រមខាងលើ ដល់ក្រុមហ៊ុនអាកាសចរណ៍ ឬក្រុមហ៊ុនដឹកជញ្ជូនសាធារណៈនិងមន្ត្រីអន្តោប្រវេសន៍ម៉ាឡេស៊ី។

៣- ពេលមកដល់ច្រកចូលអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី អ្នកដំណើរទាំងអស់នឹងត្រូវត្រួតពិនិត្យតាមច្បាប់អន្តោប្រវេសន៍ និងត្រួតពិនិត្យសុខភាពរកជំងឺកូវីដ១៩។

ក្នុងករណី មានជំងឺកូវីដ១៩ អ្នកដំណើរ​នោះនឹងត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យដែលរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី។

ក្នុងករណី មិនមានជំងឺកូវីដ១៩អ្នកដំណើរ​នឹងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈ​ពេល ១៤ថ្ងៃនៅតាមទីកន្លែង ឬសណ្ឋាគារដែលរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី ដោយត្រូវ បង់ទៅតាមតម្លៃជាក់ស្តែងដែលកំណត់​ដោយរដ្ឋាភិបាលម៉ាឡេស៊ី ជាមួយ​សណ្ឋាគារ (ចាប់ពី១៥០រីងហ្គីត/ថ្ងៃ)។

៤- ចំពោះជនបរទេស ដែលមានប្រភេទទិដ្ឋាការផ្ទះទី២ (Malaysia My Second Home –MM2H) ត្រូវការអនុញ្ញាតយល់ព្រមឲ្យចូលប្រទេសម៉ាឡេស៊ីជាមុនពីនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី តាមអីម៉ែល: kpi@imi.gov.my និង​naeem.​azmi@imi.gov.my ៕​ ដោយ​ ៖​សុខខេមរា​

សូមអានសេចក្តីជូនដំណឹងលម្អិតរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ីដូចខាងក្រោមនេះ៖


ចែករំលែក៖