ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ណេង និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំប្រជុំសេចក្តីព្រាងច្បាប់ចំនួន២

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន២ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហរិញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
២-សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានលើកយកមកពិនិត្យពិភាក្សា រវាងគណៈកម្មការជំនាញរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល នៅរសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សូមបញ្ជាក់ថា៖ សមាសភាពចូលរួមពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំង២ រួមមាន៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ណេង ប្រធានគណៈកម្មការ ដោយសហការជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងមានការចូលរួមពីតំណាងគណៈកម្មការជំនាញផ្សេងៗទៀតរបស់រដ្ឋសភាផងដែរ។
ចំណែកតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ រួមមាន៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក អ៊ូច ចាន់ណូរ៉ា ប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ និង លោកស្រី សាយ សំអាត អគ្គលេខាធិការអង្គភាពស៊ើបការណ៍ហរិញ្ញវត្ថុកម្ពុជា៕

ប្រភព៖ ពីរដ្ឋសភា


ចែករំលែក៖