ក្លឹបយក្ស២នៅអង់គ្លេសគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំJadon Sancho ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងមួយនៅទីផ្សារដោះដូរនេះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។
ក្លឹបBorussia Dortmund មិនបានផ្តល់ការបញ្ចុះតម្លៃទៅលើខ្សែប្រយុទ្ធស្លាប Jadon Sancho ទេហើយត្រូវបានគេរំពឹងថានឹងទាមទារទឹកប្រាក់ច្រើនជាង១០០ លានផោន (១១០លានដុល្លារ ទៅ១២៣លានដុល្លារ) ប្រសិនបើក្លឹបទាំងពីរចង់បាន។
ចំណែកកីឡាករ Sancho ផ្ទាល់នៅតែចង់ផ្លាស់ទៅក្លឹបនៅ Premier League ហើយមិនមានចេតនាបន្តកុងត្រាថ្មីជាមួយ Dortmund ដែលផុតកំណត់នៅឆ្នាំ ២០២២នោះទេ ។
ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Borussia Dortmund នឹងប្រឈមមុខនឹងរដូវក្តៅនៃភាពមិនប្រាកដប្រជាទាក់ទងនឹងអនាគតរបស់កីឡាករវ័យ២០ឆ្នាំSancho ដោយក្រុម Manchester United និង Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះ ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងនៅក្នុងទីផ្សារទិញដូរកីឡាករ ត្រូវបានជាប់គាំងក្រោយមានបញ្ហាប្រឈមដោយសារវិបត្តិកូវីដ-១៩ ៕ដោយ៖ភារៈ