ខេត្តកំពត៖ នៅវេលាម៉ោង១:២០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិតាដឹម សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពតកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងមូលដ្ឋានក្រុងកំពត ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ សេង វិច្ឆិកា មេបញ្ជាការរងទទួលបន្ទុកគ្រឿងញៀននិងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតបានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់។
ជនសង្ស័យទាំង៧នាក់ដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបាននោះរួមមាន៖
១-ឈ្មោះ ចាន់ កាន់ណារត្ន័ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះលេខ៦១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ គី ម៉េងទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់កាហ្វេ រស់នៅផ្ទះ៤៥២ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ មាស រ៉ាប៊ុន ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅផ្ទះលេខ៤៥២ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៤-ឈ្មោះ ធី លីហេង ភេទប្រុសអាយុ២០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិអង្រ្កង ឃុំអង្រ្កង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
៥-ឈ្មោះ វ៉ាន់ ចាន់ចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
៦-ឈ្មោះ ហម គងគាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំខេត្តកំពត។
៧-ឈ្មោះ វេង ហុី ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាងជួសជុលកុំព្យូទ័រ រស់នៅផ្លូវកម្ពុជាក្រោម ផ្ទះលេខ២៨០ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ចំណែកវត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំគ្រាប់អុិចស្តាសុីចំនួន៦៩គ្រាប់
_ម្សៅក្រាមសថ្លាចំនួន៥កញ្ចប់
_ឧបករណ៍មិចភ្លេង១កំប្លេ
_កុំព្យូទ័រយួរដៃពណ៌ទឹកប្រាក់ចំនួន១គ្រឿង
_កាំភ្លើងខ្លីម៉ាកLok17លេខSkG583មួយដើម
_កាំភ្លើងខ្លីប្រើហ្គាសម៉ាកLokមួយដើម
_កាំភ្លើងខ្លីម៉ាកប៉េតាលេខBES087634មួយដើម
_បង់ចំនួន៣ គ្រាប់ចំនួន១១គ្រាប់,គ្រាប់ប៉េតាចំនួន៧គ្រាប់
_រថយន្តចំនួន១គ្រឿង
_ទូរស័ព្ទចំនួន៤គ្រឿង
_លុយរៀលចំនួន១០មុឺនរៀលហើយនិងលុយដុល្លារចំនួន10$
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តកំពតកំពុងចាត់ការតាមនីតិវិធី៕ដោយ៖សសម