ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលីសស្បែកសដែលសង្កត់-ក ជនជាតិស្បែកខ្មៅម្នាក់ស្លាប់នោះ ត្រូវចោទប្រកាន់ពីបទឃាតកម្ម

ចែករំលែក៖

អាមេរិក៖ កាលពីថ្ងៃសុក្រទី២៩ ខែឧសភា ព្រះរាជអាជ្ញាក្នុងតំបន់ បានប្រកាសថា អតីតប៉ូលីសស្បែកសម្នាក់ នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក ដែលធ្វើឲ្យលោក George Floyd ជនជាតិស្បែកខ្មៅម្នាក់បានស្លាប់នោះ ពេលនេះត្រូវបណ្ដេញចេញពីការងារ និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី លើការស្លាប់មនុស្ស

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ ជន Derek Chauvin ត្រូវបានគេឃើញបានផ្ទប់មុខលោក George Floyd អាយុ ៤៦ឆ្នាំ ទៅនឹងដីដោយប្រើជង្គង់សង្កត់ពីលើ ទោះបីជាពេលនោះជនរងគ្រោះនិយាយថា គាត់មិនអាចដកដង្ហើមបានក៏ដោយ។ ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរំជើបរំជួលជាច្រើនថ្ងៃនៅទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ាបានចូលលួចក្នុងផ្សារទំនើបនិងបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលីស

ព្រះរាជអាជ្ញាក្នុងតំបន់ បានបញ្ជាក់ថា ជន Derek Chauvin គឺជាមន្ត្រីម្នាក់ក្នុងចំណោម ៤នាក់ ដែលស្ថិតនៅកន្លែងកើតហេតុ ហើយពួកគេទាំងអស់ត្រូវបានគេបណ្តេញចេញពីការងារ ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតពីការចូលរួមរបស់អ្នកដទៃទៀត។

សូមជ្រាបថា ចាប់តាំងពីពេលនោះមកការតវ៉ាបានរីករាលដាលដល់ទីក្រុងធំៗចំនួន ផ្សេងទៀតរបស់សហរដ្ឋអាមេរិក ដែលរួមមានទីក្រុងLos Angeles រីឯ Manhattan ក្នុងរដ្ឋញូវយ៉ក មនុស្សជាង ៤០នាក់ ត្រូវបានចាប់យកទៅឃុំឃាំង នៅក្នុងអំពើហិង្សារវាងប៉ូលីស និងអ្នកតវ៉ា៕ដោយ៖ស តារា


ចែករំលែក៖