ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសៗគួរតែប្រយ័ត្នព្រោះមិនមែនជារឿងថ្មីទេ! ចូលកោសខ្យល់ត្រូវនាងៗបន្លំលួចយកលុយអស់១៥០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជារឿងថ្មីនោះទេដែលបុរសៗមិនស្រួលខ្លួនហើយទៅរកនាងៗកោសខ្យល់ឲ្យ ហើយក្រោយពេលកោសខ្យល់រួចក៏មានករណីនាងៗបន្លំលួចយកលុយជារឿយៗ ដូច្នេះហើយបងប្អូនប្រុសៗយើងគួរតែមានការប្រុងប្រយ័ត្នពេលចូលទៅកន្លែងបម្រើសេវាកោសជប់ខ្យល់។ ករណីដូចបានរៀបរាប់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង២៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង តាមផ្លូវលេខ១៩១០ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី៤នាក់ ដែលជាប់ពាក់ព័ន្ធក្នុងនោះទី១-ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)  ,២-ឈ្មោះ សា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៣-ឈ្មោះ ញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ៤-ឈ្មោះ ញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះមានឈ្មោះ សន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារបាត់បង់មានលុយដុល្លារចំនួន ១.៥០០ដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖