ភ្នំពេញ៖ រហូតដល់ម៉ោង ៨និង១០ព្រឹក ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះឡើយ។ សូមបញ្ជាក់ថា៖ ចំនួនអ្នកឆ្លងកូវីដ-១៩ សរុប១២៥នាក់ដដែល , ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន២នាក់ ,ចំនួនអ្នកជាសះស្បេីយសរុបចំនួន១២៣នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។
សូមរំលឹកហើយ រម្លឹកទៀត.! ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ២០៤០៦ ស្មេីនឹង ១២២៩ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕ដោយ៖សុខ ខេមរា