ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខន.ប បើកជែងរថយន្តកុងតឺន័រមិនផុតគេចក្រឡាប់ធ្លាក់ប្រឡាយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖  រថយន្តម៉ាកឡិចសុីសមួយគ្រឿង ពាក់ស្លាកលេខន.ប បានក្រឡាប់ធ្លាក់ប្រឡាយដោយសារតែអ្នកបើកបរបើកជែងរថយន្តកុងតឺន័រមិនផុតហើយគេចក្រឡាប់ធ្លាក់ប្រឡាយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១០២ ក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។   

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តរងគ្រោះធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង នៅពេលមកដល់ចំណុចកើតហេតុ អ្នកបើកបរបានបើកជែងរថយន្តកុងតឺន័រ តែជែងមិនផុតដោយសារមានរថយន្តមួយគ្រឿងទៀតមកពីមុខហើយក៏ទាញចង្កូតគេចបណ្តាលឲ្យក្រឡាប់តែម្តង ។

នៅក្នុងរថយន្តរងគ្រោះមានមនុស្សជិះចំនួន៥នាក់ តែមិនមានរងរបួសធ្ងន់ធ្ងរឡើយ ។

សូមបញ្ជាក់ថា នៅត្រង់ចំណុចគីឡូម៉ែត្រលេខ១០២នេះ កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែឧសភានេះក៏មានរថយន្តហ៊ីយ៉ាន់ដាយដឹកផ្លែឈើមួយគ្រឿងក្រឡាប់ធ្លាក់ប្រឡាយផងដែរ ដោយសារតែបើកគេចរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយគ្នា ៕ចន្ថា


ចែករំលែក៖