ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃ អាទិត្យ ១០កើត ខែ ជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២០ សម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យស្តេចយាង ប្រារព្ធព្រះរាជពិធីសង្ឃទាន និង បង្សុកូល ឧទ្ទិសកុសលជូនចៅឃុន ប៉ុម ពាង (ម្ចាស់ប៉ោម) ដែលត្រូវជាព្រះវរមាតាបង្កើតរបស់ព្រះអង្គផ្ទាល់ ក្នុងឱកាសខួប ១១៦ ឆ្នាំ ថ្ងៃប្រសូតលោកចៅឃុន ប៉ុមពាង។
ព្រះរាជពិធីបុណ្យប្រារព្ធ នៅវត្តបុទុមវត្តីរាជវររាម រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ដោយ៖សិលា