ខេត្តព្រះសីហនុ៖នៅវេលាយប់ម៉ោង០១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២០ត្រូវនឹងថ្ងៃអាទិត្យ ១០កេីតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ស្ថិតនៅចំណុចផ្លូវចូលរោងចក្រ យ៉ូវស៊ីង ក្រុម១៧ ភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងបានឃាត់ខ្លួន ជនសង្ស័យបាន ចំនួន ០៣នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖
១.ឈ្មោះ សយ សុឃឿន (ហ៊ុយ)ជាមេ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្រុកកំណើត ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន៖ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។
២.ឈ្មោះ ពេញ បូរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វេីការងាក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ស្រុកកំណើត: ឃុំកំបូល ស្រុកអង្គឈ្នួល ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន៖ ភូមិពូធឿង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៣.ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ភូមិស្តុកធ្លក ឃុំដងទុង ស្រុកដងទុង ខេត្តកំពត ទីលំនៅបច្ចុប្បន្ន សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាងនិងសម្ភារៈចាប់យករួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួន១៥កញ្ចប់ (ធំ០១កញ្ចប់ មធ្យម០៨កញ្ចប់ តូច០៦កញ្ចប់) ទូរស័ព្ទដៃ ចំនួន០៣ គ្រឿង កាំភ្លេីងខ្លី ម៉ាក K-54 ចំនួន០១ដេីម គ្រាប់កាំភ្លេីង ចំនួន០៧គ្រាប់ ដែកកេះ០៣ កន្រ្តៃយ៍ ចំនួន០១ សម្ភារៈសម្រាប់វិចខ្ចប់និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការដើម្បីចាត់វិធានការតាមនីតិវិធី៕សសម