ខេត្តបន្ទាយមានជ័យ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកស្ទឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងស្ទឹងខាងលិចអាងក្នុងភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចម្ងាយពីភូមិប្រហែល៣៥០ម៉ែត្រ ។
លោក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ នៅវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋម្នាក់ឈ្មោះឃីម វឿ ភេទប្រុស អាយុ៥៨ឆ្នាំនៅភូមិបត់ត្រង់ ឃុំសំរោង បានប្រទះឃើញសពអណ្តែតទឹកស្ទឹង នៅចំណុចក្នុងស្ទឹងខាង
លិចអាងក្នុងភូមិបត់ត្រង់ ឃុំសំរោង រួចបានរត់មករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍ទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះមានឈ្មោះ ព្រេក គា ភេទប្រុស អាយុ២៥ឆ្នាំនៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ។
លោកបញ្ជាក់ថា នៅពេលនោះដែរយើងបានបង្កើតក្រុមការងារដើម្បីពិនិត្យ ដោយមានសមាសភាពកម្លាំងអធិការដ្ឋាននគរបាលស្រុក នគរបាលប៉ុស្តិ៍ មេឃុំសំរោង មេភូមិធ្មេញត្រី។ តាមការពិនិត្យឃើញជនរងគ្រោះស្លាប់ដោយសារឆក់ត្រី តែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ ព្រោះនៅជាប់និឹងខ្លួនមានដងឆក់និងអាគុយ ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធក្រៅពីករណីខាងលើឬជាករណីមនុស្សឃាតឡើយ។ក្រោយពីពិនិត្យរួច សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖វណ្ណា