ភ្នំពេញ៖ គេបានប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅនឹងដែកលូទឹកស្អុយបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលូទឹកស្អុយ ក្រោយសាលារៀនចិនក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្នធ្វើដំណើរតាមផ្លូវខាងលើបានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅនឹងដែកលូទឹកស្លាប់បាត់ទៅហើយ ភ្លាមៗនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យ។
ក្រោយពីទទួលបានព័ត៌មាននេះហើយសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញខាងកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសពជនរងគ្រោះ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែនមិនមានករណីឃាតកម្មអ្វីនោះទេ។
ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស រស្មី