ព័ត៌មានទាន់ហេតុការណ៍៖

Space X បញ្ជូនអវកាសយានិកឡើងទៅកាន់ទីអវកាសដោយជោគជ័យបង្កើតប្រវត្តិសាស្ត្រថ្មី

ចែករំលែក៖

ក្រុមហ៊ុនអវកាសឯកជនSpace X បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានបញ្ជូន អវកាសយានិកឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យ នៅថ្ងៃទី៣១ខែឧសភានេះ។
រ៉ុក្កែតរុញប្រភេទ Falcon 9 របស់ក្រុមហ៊ុន Space X បាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida អាមេរិក នៅវេលាម៉ោង១៥និង២២នាទីព្រឹកថ្ងៃទី៣១ ខែឧសភា។ ការបាញ់បង្ហោះនោះបានបញ្ជូនយានអវកាស Crew Dragon និងអវកាសយានិក២នាក់ មានឈ្មោះ Douglas Hurley និង Robert Behnken។
កាំជ្រួចមីស៊ីលរុញបានផ្តាច់ចេញពីយានអវកាសដោយជោគជ័យ ហើយធ្លាក់នៅមហាសមុទ្រអាត្លង់ទិក។ តាមគម្រោង យានCrew Dragon នឹងចូលទៅដល់ស្ថានីយអវកាស ក្នុងកម្ពស់ ៤៥០ គីឡូម៉ែត្រ ពីផែនដី ។ ពេលដំបូង ត្រូវបញ្ជូនអវកាសយានិកនៅថ្ងៃទី២៧ ខែឧសភា ប៉ុន្តែត្រូវបានផ្អាកវិញដោយបញ្ហាអាកាសធាតុ។
កាលពីឆ្នាំ២០១១ អង្គការណាសាបានបញ្ជូនយាន Atlantic និងអវកាសយានិក៤នាក់ឡើងទៅកាន់ស្ថានីយ ISS ដោយជោគជ័យ។ ប៉ុន្តែតាំងពីពេលនោះមក អាមេរិក បានពឹងផ្អែកទៅលើយានអវកាសរបស់រុស្ស៊ីដើម្បីឡើងទៅទីអវកាស៕ដោយ៖ធី រីណា

 


ចែករំលែក៖