ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធក្លឹបមកពីលីគទី២របស់អង់គ្លេសម្នាក់ធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ចែករំលែក៖

អង់គ្លេស៖ ក្លឹប Preston North End ដែលកំពុងលេងនៅអង់គ្លេស Championship បានបញ្ជាក់ថា ខ្សែប្រយុទ្ធឆ្នើម Jayden Stockley បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ មួយក្នុងចំណោមការធ្វើតេស្តវិជ្ជមានចំនួន ១០នាក់ នៅទូទាំងក្លឹបចំនួន៨ដែលធ្វើតេស្តចុងក្រោយមុនពេលចាប់ផ្តើមប្រកួតឡើងវិញ។ ក្នុងនោះមាន៧មកពីអង់គ្លេស League 2 ផងដែរ។

ការធ្វើតេស្តលើកីឡាករសរុបចំនួន .០៥៨ ត្រូវបានអនុវត្តនៅក្នុងក្លឹបអង់គ្លេស Championship នៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ក្នុងនោះក្លឹបចំនួន និងមនុស្សចំនួន ១៣៥ នាក់បានចូលរួមពី League 2។
ក្រោយពីធ្វើតេស្តវិជ្ជមានកីឡាករទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់ក្លឹបផ្សេង ទៀតដូចជា Middlesbroughនិង Cardiff បានបញ្ជាក់ពីការធ្វើតេស្តសម្រាប់ជុំចុងក្រោយ ដើម្បីបញ្ជាក់ថា កីឡាករណាខ្លះមានវីរុសកូរ៉ូណា ស្របពេលដែលការប្រកួតនៅលីគទី២របស់អង់គ្លេសជិតនឹងចាប់ផ្តើមបន្តការប្រកួតដើម្បីបញ្ចប់រដូវកាលនេះ៕ដោយ៖ភារៈ


ចែករំលែក៖