ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់ម៉ូតូបានហេីយព្យាយាមគេចខ្លួនជិត១ខែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានវិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចកាលពី ល្ងាចថ្ងៃទី០៦​  ខែឧសភា​​ ឆ្នាំ២០២០​  នៅចំណុច​ វាលស្រែ​ ផ្លូវលំ​ ភូមិអង្គរជ័យ សង្កាត់​ស្នោរ​ ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ។ ហេីយព្យាយាមគេចខ្លួនបាត់អស់រហូតមកដល់វេលាម៉ោង​៥និង​១០នាទី​ ល្ងាចថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០២០​ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌកំបូល ស្រាវជ្រាវរហូតឈានទៅដល់ការបង្រ្កាប ឃាត់ខ្លួនជនសង្ស័យជាបក្ខពួកចំនួន២នាក់​ ជាបន្តបន្ទាប់។ 

ជនសង្ស័យទី១.​ ឈ្មោះ​ ធឹម​ សិទ្ធិ​ ភេទប្រុស​ អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិទួលលៀប សង្កាត់​ស្នោរ ខណ្ឌកំបូល ។ 

ទី២.​ ឈ្មោះ​ ម៉េង សំរិទ្ធ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​បន្ទប់ជួលភូមិពង្រ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ចំណែកជនរងគ្រោះឈ្មោះលឹម​ អ៊ុយ​ កុក​ ភេទប្រុសអាយុ៥៨ឆ្នាំ​ មុខរបររត់ម៉ូតូឌុប។ ម៉ូតូដែលជនសង្ស័យវាយប្លន់នោះម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1HA 1078 ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ កាលពី ថ្ងៃទី០៦​ ខែ​ ឧសភា​ ឆ្នាំ២០២០​ នៅចំណុចវាលស្រែ​ ផ្លូវលំ​ ភូមិអង្គរជ័យ សង្កាត់​ស្នោរ​ ខណ្ឌកំបូល​  មានជនសង្ស័យ២នាក់បានធ្វេីសកម្មភាពវាយប្លន់យកម៉ូតូហុងដាពីបុរសអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេចហេីយនាំគ្នាគេចបាត់អស់។ 

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហេីយសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន​ និងឈានទៅធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់នៅក្នុងភូមិទួលលាភ​ សង្កាត់ស្នោរ​ ខណ្ឌកំបូល  នៅថ្ងៃទី២៩​ ខែឧសភា​  ហេីយបានយកមកសួរនាំ។ 

សមត្ថកិច្ចបានបន្តថា​ ក្រោយពីសួរនាំរួចជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពប្លន់ម៉ូតូជនរងគ្រោះពិតប្រាកដមែនដោយហៅជនរងគ្រោះឱ្យឌុបតាំងពីរង្វង់មូលចោមចៅ​ រហូតមកដល់កន្លែងកេីតហេតុជាកន្លែងស្ងាត់ក៏វាយប្លន់យកម៉ូតូតែម្តង។

បន្ទាប់ពីសួរនាំរួច​ ក៏នាំជនសង្ស័យទៅតាមចាប់បក្ខពួកបានម្នាក់ទៀតកាលពីថ្ងៃទី៣០​ ខែឧសភា​  នៅកន្លែងលក់ទឹកត្នោតជូ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។  ជនសង្ស័យទាំង២នាក់ធ្លាប់ធ្វេីសកម្មភាពវាយប្លន់ម៉ូតូប្រជាពលរដ្ឋតាមដងផ្លវជាញឹកញាប់។ 

បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌកំបូល​ ​បានកសាង​សំណុំរឿង​បញ្ជូនទៅកាន់សាលា​ដំបូង​រាជធានី​ ដេីម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕ដោយ​ ៖សុខាសែនជ័យ​


ចែករំលែក៖