អន្តរជាតិ៖ ព្រោះតែខឹងសម្បារនឹងប៉ូលីសស្បែកសម្នាក់ បានយកជើងសង្កត់ក. បុរសស្បែកខ្មៅម្នាក់ មានឈ្មោះថា George Floyd រហូតគាត់ដកដង្ហើមមិនបានក៏ស្លាប់ ។ ដោយក្រុមប្រជាជនមើលឃើញទង្វើអាក្រក់របស់មន្រ្តីប៉ូលីសរូបនោះ ទើបនាំគ្នារធ្វើបាតុកម្មឲ្យមានភាពចលាចល និងផ្ទុះអំពើហិង្សាយ៉ាងខ្លាំង ជាពិសេស ពួកគេបានកម្ទេចរបស់របរនៅតាមហាងល្បីៗជាច្រើន ជាពិសេស នោះគឺថែមទាំងបានដុតកម្ទេចហាងលក់ឡានម៉ាកMercedes ដ៏ល្បីថែមទៀតផង។
ទង្វើបែបនេះ ក៏មានមនុស្សភាគច្រើន មានការមិនពេញចិត្ត ព្រោះថារឿង២ផ្សេងគ្នា ហេតុអ្វី ពាក់ព័ន្ធការរបររកស៊ីអ្នកផ្សេង ខណៈដែលពួកគេព្យាយាមតវ៉ារឿងGeorge Floyd បែរជាឈានទៅដល់បំផ្លាញរបស់ទ្រព្យអ្នកដទៃ ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ ប៉ូលីសស្បែកសម្នាក់ឈ្មោះ Derek Chauvin ត្រូវបានគេឃើញបានផ្ទប់មុខលោក George Floyd អាយុ៤៦ឆ្នាំ ទៅនឹងដីដោយប្រើជង្គង់សង្កត់ពីលើ ទោះបីជាពេលនោះជនរងគ្រោះនិយាយថា គាត់មិនអាចដកដង្ហើមបានក៏ដោយ ។ឧប្បត្តិហេតុនេះបានបង្កឱ្យមានការរំជើបរំជួលជាច្រើនថ្ងៃនៅទីក្រុង នៅពេលដែលក្រុមអ្នកតវ៉ាបានចូលលួចក្នុងផ្សារទំនើប និងបានដុតបំផ្លាញប៉ុស្តិ៍ប៉ូលីសផងដែរ ។
សូមទស្សនារូបភាពខាងក្រោម៖