ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីឥណ្ឌាស្នើពលរដ្ឋ​ឱ្យប្រុងប្រយ័ត្នខ្ពស់ក្រោយពីមានអ្នកឆ្លងកើនឡើងច្រើន

ចែករំលែក៖

ឥណ្ឌាជាប្រទេសមានពលរដ្ឋច្រើនជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោកកំពុងប្រឈមការឆ្លងរាលដាលកូវីដ​-១៩ខ្លាំងឡើង អាចក្លាយជាសំបុកកូវីដ​-១៩ ក្នុងពេលឆាប់ៗខាងមុខ​។
នាយករដ្ឋមន្ត្រី ឥណ្ឌា លោកNarendra Modi នៅថ្ងៃទី​៣១​ ខែឧសភា បានប្រកាសថា ពលរដ្ឋឥណ្ឌាចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយចំនួនអ្នកឆ្លងកើនឡើងជាថ្មី។ ក្រសួងសុខាភិបាលឥណ្ឌា​ កាលពីថ្ងៃទី​៣១ ខែឧសភា ក៏បានប្រកាសផងដែរថា ចំនួនអ្នកឆ្លងកូវីដ​-១៩ ក្នុងរយៈពេល​២៤ម៉ោង កន្លងមកមានដល់ទៅ៨.៣៨០ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់​ ១៨២.១៤៣នាក់ និងមានអ្នកស្លាប់កើនឡើងដល់៥.១៦៤ នាក់​។
នាយករដ្ឋមន្ត្រីឥណ្ឌា លោកម៉ូឌី​បានបញ្ជាក់ថា «សង្គ្រាមប្រឆាំងកូវីដ​-១៩ កាន់តែតានតឹង យើងមិនត្រូវធ្វេសប្រហែសឡើយ។ នៅពេលនេះ​រដ្ឋាភិបាលក៏បានសម្រេចពន្យារពលគ្រាមានអាសន្ន រហូតដល់ថ្ងៃទី​៣០​ខែមិថុនា ។ ទន្ទឹមនឹងនោះក៏បានអនុញ្ញាតឲ្យភោជនីយដ្ឋាន​ ព្រះវិហារបើកទ្វារឡើងវិញនៅថ្ងៃទី​៨ ខែមិថុនា ប៉ុន្តែត្រូវតែ​គោរពទៅតាមច្បាប់គម្លាតសង្គម​ និងការពារខ្លួនឲ្យបានល្អបំផុត​៕ដោយ៖ធី រីណា


ចែករំលែក៖