ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកនាំគ្នាកាន់អំបោស ថង់សំរាម បោសសម្អាតផ្លូវថ្នល់ក្រោយអំពើហិង្សាកើតឡើងជាច្រើនថ្ងៃ

ចែករំលែក៖

អាមេរិក៖ ក្នុងពេលដែលពលរដ្ឋអាមេរិក ត្រៀមចូលខែថ្មី ពលរដ្ឋ​ជាច្រើនបាននាំគ្នាទៅរៀបចំបោសសម្អាតទីតាំងសាធារណៈដែលក្រុមបាតុករបាន​ចោលរាយប៉ាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ធ្វើឲ្យផ្លូវថ្នល់ពោរពេញទៅដោយសំរាម ក្រោយបាតុកម្មក្លាយជាហិង្សារយៈពេល​៤ថ្ងៃកន្លងមក ។
នៅក្នុងបាតុកម្មកន្លងមក មានការឆក់ប្លន់ ដុតបំផ្លាញទីតាំងសាធារណៈ នៅទីក្រុងជាច្រើន ក្រោយការស្លាប់ជនជតិស្បែកខ្មៅ George Floyd ដោយសារស្នាដៃរបស់អាមេរិកស្បែកខ្មៅ ។ ពលរដ្ឋនៅ​Minnesota បាននាំគ្នាចេញមកបោសសម្អាត់ផ្លូវថ្នល់ដើម្បីផ្តល់ភាពស្រស់ស្អាតឡើងវិញក្នុងតំបន់ដែលខ្លួនរស់នៅ ។
នៅក្នុងតំបន់Minneapolis អភិបាលរដ្ឋMinnesota លោក​Tim Walz បានដាក់ពង្រាយកម្លាំងទាហានដើម្បីការពារ បញ្ចប់សកម្មភាពធ្វើបាតុកម្មបង្កឲ្យមានអំពើហិង្សា និងការខាតបង់ទ្រព្យសម្បត្តិជាច្រើន​។
បាតុកម្មបានកើតឡើងគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក ដើម្បីទាមទារ យុត្តិធម៌ជូនជនរងគ្រោះ និង បញ្ចប់សកម្មភាពរើសអើង ប្រកាន់ជាតិសាសន៍៕ដោយ៖ធី រីណា


ចែករំលែក៖