ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ( ៤សេនដុល្លារក្នុងមួយលីត្រ )ដោយចាប់អនុវត្តពីថ្ងៃទី ១ដល់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ នឹងចុះ ២៧០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA៩២ និង ២៥០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០នេញ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖សុខ ខេមរា