ព័ត៌មានទាន់ហេតុការណ៍៖

ជម្រះមន្ទិលស្នេហាជាមួយឌុច លីដា តារាសម្តែង ណាខុន បង្ហាញរូបរាងគូស្នេហ៍

ចែករំលែក៖

   ភ្នំពេញ៖ ថ្មីៗនេះការផ្ទុះពាក្យចរចាមអារាមរឿងរ៉ាវស្នេហាក្រៅឆាករវាងលោក និងតារាសម្តែង ឌុច លីដា ដែលរហូតសម្រាលបានកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់។ បិទបញ្ចប់ពាក្យចរចាម​អារាម តារាសម្តែងរូបនេះបានបញ្ចេញរូបថតកៀកកើយជាមួយគូស្នេហ៍ស្របពេលដែល​ចំណង​ស្នេហ៍លោកនិងនារីនោះមានវ័យមួយឆ្នាំមកហើយ។

​តារាសម្តែង ណាខុន បានត្រឹមបង្ហាញរូបរាងគូស្នេហ៍ ប៉ុន្តែមុខមាត់ភាគីខាងស្រី​ត្រូវបានលោកបិទបាំង។ ទោះជាមិនទទួលបានការបញ្ជាក់បន្ថែមពីលោក ប៉ុន្តែអ្នកជិតដិត​លើក​ឡើងថា ចំណងស្នេហ៍លោក និងនារីអ្នកជំនួញមានជីវភាពធូរធារម្នាក់នៅមានរយៈ​ពេល១ឆ្នាំមកហើយ។ ប្រភពថាពួកគេស្រលាញ់គ្នា ក្រោយស្វែងយល់ចិត្តគ្នា និងមានការណែ​នាំឲ្យ​ស្គាល់គ្នាពីមិត្តភក្កិ។ លោកនៅមិនទាន់បង្ហាញគម្រោងរៀបការណាមួយទៅកាន់​មិត្តរួមអាជីពនៅឡើយ ខណៈពួកគេបាននិងកំពុងមានគម្រោងរកស៊ីរួមគ្នាសិន មុនពេល​ចូលរោងការ។

ប្រភពបញ្ជាក់ដែរថា ការបញ្ចេញរូបរាងរបស់គូស្នេហ៍នេះក្រោយពេលពាក្យ​ចរចាមអារាម​រឿង​ស្នេហាក្រៅឆាកជាមួយ ឌុច លីដា រហូតបានកូនប្រុសម្នាក់។ មានការលើកឡើងដែរថាការបញ្ចេញរូបរាងនេះដែរក៏ដើម្បីឲ្យស្នេហាពួកគេកាន់តែរឹងមាំជាងមុនផងដែរ៕

ក្នុងរូបភាពនោះ លោកបានរៀបរាប់យ៉ាងផ្អែមល្ហែម តែនៅមិនទាន់បានបង្ហាញមុខមាត់ច្បាស់នៅឡើយទេ ថានារីរូបនោះគឺជាអ្នកណា ព្រោះលោកបានបិទស្ទីកគ័រមុខនាង។

តាមការសម្គាល់របស់មហាជន លោកមិនដែលបង្ហាញភាពផ្អែមល្ហែម និងមុខមាត់គូរស្នេហ៍បែបនេះឡើយពីមុនមក ទើបពេលមានដំណឹងចរចាមអារាមនេះប៉ុណ្ណោះធ្វើឲ្យបង្ហាញភាពផ្អែមល្ហែមជាសាធារណៈបែបនេះ។ដោយ ៖វឌ្ឍនា


ចែករំលែក៖