ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពេលរោងកុនផ្សាកដំណើរការ ហ៊ុយ យ៉ាឡេង បញ្ចេញសៀវភៅថ្មីបំពេញចិត្តអ្នកគាំទ្រ

ចែករំលែក៖

ភ្នំពេញ៖ រោងភាពយន្តទាំងអស់នៅកម្ពុជាត្រូវបានប្រកាសឲ្យផ្អាកដំណើរការចាក់បញ្ចាំងភាពយន្ត ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ ដែលធ្វើឲ្យផលិតករភាពយន្តមួយចំនួន​ក៏បានផ្អាកការផលិតភាពយន្តផងដែរជាមួយគ្នានេះផលិតករលេចធ្លោរលោក ហ៊ុយ យ៉ាឡេង បានសម្រេចបញ្ចេញស្នាដៃសៀវភៅថ្មីរបស់ខ្លួន ដើម្បីបំពេញតម្រូវការមិត្តអ្នកអាន និងអ្នកគាំទ្រស្នាដៃតែងនិពន្ធរបស់លោក

អ្នកនិពន្ធ និងដឹកនាំរឿងធ្មប់ដ៏ល្បីល្បាញ លោក ហ៊ុយ យ៉ាងឡេងទើបបញ្ចេញសៀមភៅដែលលោកនិពន្ធទៅលើទីផ្សារមុននេះបន្តិចចំណងជើងថាខ្មោចចូលនិយាយពីនាយទាហានម្នាក់ឈ្មោះឧត្តមដែលបាត់ខ្លួនក្នុងរបបសាធារណរដ្ឋ ហើយត្រូវគ្រួសារគិតថាបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏ប៉ុន្តែថ្ងៃមួយលោកបែរបង្ហាញខ្លួននៅមុខផ្ទះបន្ទាប់ពីត្រឡប់វិញ ឧត្តម បានអួតប្រាប់គ្រប់គ្នាថា ការដែលខ្លួនមិនស្លាបព្រោះមានខ្នាយបារមីដែលគ្រូគេបានឲ្យ

រឿងរ៉ាវដ៏ប្រទាក់ក្រឡានៃខ្សែរបស់នាយទាហានរូបនេះ ក៏ត្រូវបានចាប់ផ្តើមពីចំណុចនេះ  ចង់ជ្រាបអំពីអត្ថន័យ សាច់រឿងបែបណានោះលោកអ្នកអាចធ្វើការកក់សៀវភៅរឿង ខ្មោចចូល ប្រភេទភ័យរន្ធតបានឥឡូវនេះក្នុងតម្លៃត្រឹមតែ ២៤០០០ រៀលប៉ុណ្ណោះ

ផលិតកររូបនេះលើកឡើងថា ផលិតកម្មលោកផ្អាកដំណើរការនៃការផលិតភាពយន្តជាច្រើនខែមកហើយ ប៉ុន្តែតាមការសំណូមពររបស់អ្នកគាំទ្រលោក នៅតែចង់តាមដានស្នាដៃនិពន្ធរបស់លោក។ លោកថាគម្រោងថតភាពយន្តថ្មីនៅតែបន្ត ប៉ុន្តែត្រូវរងចាំស្ងប់ស្ងាត់ជំងឺកូវីដ១៩ បន្តិច។ ទោះជាយ៉ាងណាការបញ្ចេញស្នាដៃនិពន្ធថ្មីនៅលើទីផ្សារនេះក៏លោករំពឹងថាទទួលបានការគាំទ្រច្រើនព្រោះតែកន្លងមកលោកធ្លាប់ទទួលបានការពេញចិត្ត និងកោតសរសើរច្រើនលើស្នានៃនិពន្ធសៀវភៅនេះផងដែរដោយ៖ វឌ្ឍនា


ចែករំលែក៖