កម្មវិធីប្រកួតក្របខ័ណ្ឌលីគកំពូលរបស់អឺរ៉ុបគឺ Champion League និង Europa League ត្រូវបានផ្អាកដំណើរ ជាបណ្តោះអាសន្នតាំងតែពីខែមីនា ដោយការប្រកួតនៅសល់ក្នុងវគ្គ១៦ក្រុមដូចគ្នា ប៉ុន្តែមកដល់ពេលនេះការវិលត្រឡប់មកវិញ នឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។ ចំណែការប្រកួតដែលនៅសល់គ្រោងនឹងធ្វើឡើងតែក្នុងទីក្រុងមួយប៉ុណ្ណោះ ដោយអាចនឹងមិនមានក្នុងនិងក្រៅទឹកដីឡើយ។
UEFA នៅតែបន្តការពិភាក្សាគ្នាដដែល ហើយពេលនេះកំពុងផ្តោតទៅលើប្រធានបទមួយទៀត គឺការប្រកួតទាំងអស់ នៅក្នុងទីក្រុងតែមួយ រហូតដល់រកឃើញ ម្ចាស់ពានរង្វាន់តែម្តងហើយ ជាពិសេសការប្រកួតមានតែមួយប្រកួតប៉ុណ្ណោះ ខណៈដែលជាធម្មតាមានការប្រកួតមានពីរជើងគឺក្នុងទឹកដី និងក្រៅទឹកដី។
ប្រធានក្លឹប Getafe លោក Angel Torres ដែលបានចូលរួមកិច្ចពិភាក្សាក្នុងកិច្ចប្រជុំរបស់ UEFA បានបានបង្ហើបថា ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ និងទីក្រុងមួយចំនួនទៀតរបស់អាល្លឺម៉ង់គឺជាគោលដៅ ដែលនឹងអាចប្រើប្រាស់សម្រាប់ផែនប្រកួតវគ្គ១៦ក្រុម វគ្គ៨ក្រុម និងវគ្គផ្តាច់ព័ត្រ ៕ដោយ៖ភារៈ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច