ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឱ្យអស់សំណើចមែន! អាមេរិកចោទប្រកាន់រុស្ស៊ីនៅពីក្រោយអំពើហិង្សានៅអាមេរិក

ចែករំលែក៖

អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី Susan Rice បានលើកឡើងថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយការធ្វើបាតុកម្មក្លាយជាហិង្សានៅអាមេរិក។
លោកស្រី Susan Rice ដែលជាទីប្រឹក្សាសន្តិសុខក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតីអូបាម៉ា បានបញ្ជាក់ថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយបាតុកម្មហិង្សានៅអាមេរិកពាក់ព័ន្ធការស្លាប់ជនជាតិស្បែកខ្មៅ George Floyd កាលពីថ្ងៃទី២៥ ខែឧសភា។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោកស្រី Susan Rice ដែលបានបញ្ជាក់ថា « ខ្ញុំព្យាករត្រូវហើយ អំពើហិង្សានៅអាមេរិកគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីដែលព្យាយាមធ្វើឲ្យអាមេរិកបែកបាក់»។
លោកស្រី Susan Rice បានបន្តទៀតថា កម្លាំងជំរុញខាងក្រៅ បានព្យាយាមធ្វើឲ្យអាមេរិកធ្លាក់នៅក្នុងអសន្តិសុខជាច្រើនឆ្នាំកន្លងមក ប៉ុន្តែមិនបានសម្រេច។ លោកស្រីបន្តទៀតថា«យើងមិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមខាងក្រៅមកបំផ្លាញទឹកដីអាមេរិកនោះឡើយ»។
លោកស្រី បន្តទៀតថា «គោលដៅរបស់ពួកគេមិនត្រឹមតែបង្កអសន្តិសុខនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងបំបែកសាមគ្គីភាពផ្ទៃក្នុងអាមេរិកទៀតផង។
អតីតអភិបាលរដ្ឋ New Orleans លោក Marc Morial ក៏បាននិយាយទៅកាន់សារព័ត៌មាន CNN ថា ក្រុមចារកម្មរុស្ស៊ី កំពុងតែបង្កភាពចលាចល។ ទាំងនោះជាគោលដៅដើម្បីសម្រេចនយោបាយរបស់រុស្ស៊ីក្នុងការបំផ្លាញអាមេរិក។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បានថ្កោលទោសប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដូចជាCNN ថាបានផ្សាយព័ត៌មានមិនពិត ទម្លាក់កំហុសទៅលើរុស្ស៊ី ៕ធី រីណា


ចែករំលែក៖